អ្នកបណ្ដាញសង្គមកំពុងសង្កេត Dan Worawet ផុសបទភ្លេងសោកសៅតែបាត់ស្រមោលរបស់ Pattie គ្មានការចុចឡាយចុចរីករាយ!! មានរូបភាព
Dan Worawet មានសកម្មភាពនៅលើ IG លើកដំបូងបន្ទាប់ពីបាត់ស្រមោលអស់រយៈពេល 2ខែ ផុសបទចម្រៀងព្រមជាមួយនិង caption បង្ហាញពីជម្រៅចិត្ត ធ្វើអោយអ្នកបណ្ដាញសង្គមសង្កេតការបាត់ស្រមោលរបស់ខាងស្រីគឺកញ្ញា Pattie ក្នុងការបង្ហាញខ្លួនចុចឡាយឬបង្ហាញសកម្មភាពណាមួយលើវីដេអូសង្សា

នៅក្រោមពត៌មានឮតគ្នាពីរឿងរ៉ាវស្នេហារបស់ទាំងគូ Dan- Pattie ដែលអ្នកទាំងពីរមិនមានសកម្មភាពអ្វីដែលអាចបង្ហាញអោយឃើញពីទំនាក់ទំនងប្រះឆា ជាពិសេសនៅថ្ងៃនៃក្ដីស្រលាញ់កន្លងមកមិនមានសកម្មភាពផ្អែមល្ហែមណាមួយចេញមកអោយឃើញឡើយ តែយ៉ាងណាអ្នកគាំទ្រនៅតែបន្ដជម្រុញនិងផ្ដល់កំលាំងចិត្តដល់អ្នកទាំងពីរ
តែនៅពេលថ្មីៗកន្លងមកនេះឃើញខាងប្រុសយ៉ាងតារាសម្រៀងយ៉ាង Dan ចេញមកបង្ហាញខ្លួននៅក្នុង IG ជាលើកដំបូងបន្ទាប់ពីបាត់ស្រមោលអស់រយៈពេល 2ខែល ដោយសាម៉ីខ្លួនបានផុសបទភ្លេងថ្មីនិងឃ្លាថា “គិតថានិងស្រលាញ់តែគេជាកម្មសិទ្ធរបស់នាង” ព្រមទាំងសរសេររៀបរាប់ទៀតថា “ការដែលខ្ញុំព្រមអោយអ្នកដើរចេញពីខ្ញុំទៅ មិនមែនមានន័យថាខ្ញុំព្រមអោយអូនហាមខ្ញុំមិនអោយស្រលាញ់អូននោះទេ ព្រោះបេះដូងវាជារបស់ខ្ញុំ វាជាសិទ្ធរបស់ខ្ញុំ” To someone special”
គ្រប់គ្នាដែលបានឃើញហើយគិតថាប្រហែលជារឿងរ៉ាវរបស់សាច់ភ្លេង ហើយក៏ចង់អោយត្រឹមតែជាសាច់ភ្លេង

ហើយក្រោយពីការផុសរបស់ Dan លើកនេះចាត់ទុកថាជាស្នាដៃការងារថ្មីតែបែរជាអ្នកគាំទ្រចាប់អារម្មណ៍រឿងការបាត់ស្រមោលរបស់កញ្ញា Pattie ជាសង្សាមកចូលរួមចុចឡាយនិងចូលរួមត្រេកអចំពោះស្នាដៃការងារថ្មីនេះ
អត្ថបទដោយ : នីត្តា










