បញ្ជាក់ហើយបញ្ជាក់ទៀតពីភាពផ្អែមល្ហែម Matt-Songkran ប្រកៀកប្រកើយគ្នាទៅដើរលេងនៅសមុទ្រ…..បើកចំហរជាងពេលមុនៗ! មានរូបភាព

Matt-Songkran បញ្ជាក់ពីស្នេហាថានៅតែផ្អែមល្ហែមនៅមានតែល្អប្រសើរ បណ្ដើរគ្នាទៅសម្រាកលំហែរនៅឯហួហិន ខ្ចិលនិយាយនាំតែឈឺក

ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំងចំពោះគូស្នេហ៍ Matt និងសង្សាកំពូលដួងចិត្ត Songkran ដែលមុននេះខាងតួស្រីយើង Matt បានច្រលំដៃទៅ unfollow IG ខាងប្រុសហើយទោះបីជាបានត្រលប់មក follow គ្នាជាថ្មីនិងមានផុសរូបគូជាមួយគ្នាខ្លះហើយក្ដី តែគ្រប់គ្នាក៏នៅមានមន្ទិលក្នុងចិត្តពីទំនាក់ទំនងរបស់អ្នកទាំងពីរថានៅល្អដូចដើមឬអត់

After Footer (Active) - damrei Mr1 Zone2

តែពេលថ្មីៗនេះអាចនិយាយបានថាបញ្ជាក់គ្រប់ពត៌មានទាំងអស់យ៉ាងច្បាស់ៗតែម្ដង បញ្ជាក់ហើយបញ្ជាក់ទៀត ទំនាក់ទំនងនៅតែដូចដើមដោយអ្នកទាំងពីរទៅស្វីតគ្នានៅឯសមុទ្រហួហិន កណ្ដាលបរិយាកាសដ៏សែនរ៉ូមែនទិចនៅមាត់ឆ្នេរមុខសណ្ឋាគារ ថែមមានបន្ដដោយការថ្វាយកម្រងផ្កាព្រះរួមគ្នា បន្ថែមក្ដីសុខទាំងផ្លូវកាយនិងផ្លូវចិត្តអោយគ្នាទៅវិញទៅមក

អត្ថបទដោយ : នីត្តា