អាចនឹងមានដំណឹងល្អឆាប់ៗហើយទេដឹង បានជាគូស្នេហ៍តារាស្រីថៃ Mint Chalida បង្ហោះបែបនេះ!!!

តារាសម្តែងស្រីថៃ Mint គឺជាតារាជួរមុខមួយរូបដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពី មហាជនសម្រាប់សមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការសម្តែងរឿង។

ចំនែកឯចំណងស្នេហារបស់នាងវិញ គឺពិតជាផ្អែមល្ហែមខ្លាំងណាស់ ហើយកាលពីថ្មីៗនេះ តារាស្រីថៃមួយរូបនេះក៏បានបង្ហោះនូវរូបភាពដែលមានបង្កប់អត្ថន័យពិសេសផងដែរ អំពីគំរប់ខួបស្នេហាក្នុងរយៈពេល ៩ឆ្នាំរបស់អ្នកទាំងពីរ។

ហើយនៅក្នុងរូបភាពទាំងនោះ ក៏មានរូបភាពមួយសន្លឹកដែលបង្ហាញនូវរូបភាពជញ្ចៀនគូស្នេហ៍ថែមទៀត ក៏ប៉ុន្តែសម្រាប់អត្ថន័យជ្រៀលជ្រៅជាងនេះ រឺក៏អាចនឹងមានដំណឹងល្អឆាប់យ៉ាងណានោះ គឺនៅរង់ចាំការបើកបង្ហាញជាសាធារណៈពីអ្នកទាំងពីរសិន៕