ធ្វើចឹងបានទៀត! Thanya-Thanyaret សំណព្វចិត្តក្រុមប្រពន្ធដើមបង្ដើតផេក “ប្រពន្ធលេខ1” ចែករំលែករឿងរ៉ាវនិងជាទីព្រឹក្សាដល់….! មានរូបភាព
Thanya បង្កើតផេកប្រពន្ធលេខ 1សម្រាប់ធ្វើជាទីព្រឹក្សារបបស់បណ្ដារភរិយាដែលស្វាមីលួចក្បត់ចិត្ត ប្រកាសប្រយោគសំខាន់ៗបែបចាក់ដោតថា “មានក្ដីស្រលាញ់ល្អៗគួមានតែមួយ”

ក្រោយពីពិធីករស្រីឆ្នើម Thanya-Thanyaret ភរិយាជាទីស្រលាញ់របស់ Pek – Sanchai បានផ្ដល់កំលាំងចិត្តអោយដល់នារីម្នាក់ដែលកាន់អ៉ីតាស៊ីវិលសម្រុកចូលទៅក្នុងរោងការរបស់ប្ដីដែលជាពត៌មានល្បីកាលពីសប្ដាហ៍មុន បញ្ជាក់ថាមានជាច្រើននាក់ទៀតដែលជួបបញ្ហារឿងរ៉ាវក្បត់ចិត្តហើយមកសុំការព្រឹក្សាជាមួយសាម៉ីខ្លួនរហូតមកដល់ពេលនេះនាងបានក្លាយជាសំណព្វចិត្តរបស់ក្រុមប្រពន្ធដើមរួចជាស្រេចទៅហើយ
នៅពេលថ្មីៗនេះ Thanya រាជនីប្រពន្ធដើមឈរលេខ 1 បានសម្រេចចិត្តបង្កើតផេកដែលមានឈ្មោះថា “ប្រពន្ធលេខ 1” ដោយប្រាប់ថាប្រហែលជាទំនងនិងហើយ ជាការយល់ឃើញរបស់មនុស្សផ្សេងគ្នាដែលយល់ពីអារម្មណ៍របស់ពួកគេ ព្រមទាំងប្រាប់ថាផេកខាងលើទុកសម្រាប់ជាទីកន្លែងចែករំលែករឿងរ៉ាវនិងផ្ដល់ការព្រឹក្សាព្រមទាំងកំលាំងចិត្តអោយគ្នាទៅវិញទៅមក ក្រៅពីនេះផេកនៅមានផុសប្រាប់ថា “#ប្រពន្ធលេខ 1 ប្រពន្ធដើមមិនចោលគ្នា បង្កើតឡើងដើម្បីជួយបេះដូងក្រុមប្រពន្ធដើម អោយត្រលប់មករឹងមុំា ក្រោកឈរតស៊ូពោរពេញទៅដោយកំលាំង ហើយផ្ដល់ជូនគ្រប់ពាក្យប្រឹក្សា អោយកូនប្រពន្ធដើមដែលត្រូវគេបោះបង់ ព្រោះយើងយល់ពីចិត្តរបស់អ្នក”
ហើយនៅពេលនេះមានអ្នកតាមដានរួចហើយចំនួន 2ម៉ឺិនជាងនាក់ មានការចែករំលែកពាក្យដែលត្រូវចិត្តគ្រប់គ្នាជាច្រើន
អត្ថបទដោយ : នីត្តា








