Weir ចេញមកឆ្លើយតបបន្ទាប់ពី Bella ត្រូវជាប់យោងទៅជាគូស្នេហ៍បែកគ្នាស្ងាត់ៗ មិនមានអ្វីធ្ងន់ធ្ងរទេព្រោះសុំាទៅហើយ តែស្នេហារបស់អ្នកទាំងពីរនៅតែស្រលាញ់គ្នាដូចដើម

នៅសុខៗក៏មានរឿងចូលបែបឆ្ងល់ៗសម្រាប់គូស្នេហ៍ឆ្លងប៉ុស្ដិ៍ Weir Suklawat ជាមួយនិងតារាស្រីស្អាត Bella Ranee បន្ទាប់ពីមានការចាប់យោងថាជាគូស្នេហ៍តារាដែលបានចែកផ្លូវគ្នាដោយស្ងាត់ៗ
ជាក់ស្ដែងត្រូវលាតត្រដាង…..Weir ចេញមកឃ្លាប្រធានបទដែលចោទឡើងខាងលើ
“មិនបានភ្ញាក់ផ្អើលចំពោះពាក្យចចាមអារ៉ាម ចំណែកខ្លួនក៏មិនបាននិយាយជាមួយ Bella ព្រោះថាជារឿងធម្មតា មិនមានអ្វីធ្ងន់ធ្ងរជាមួយនិងពត៌មាន ចំណែកឯថ្ងៃនៃក្ដីស្រលាញ់ក៏មានផ្ញើរបាច់ផ្កាទៅអូនព្រោះម្នាក់ៗសុទ្ធតែរវល់រឿងការងារទើបមិនបានជួបគ្នាផ្ទាល់ តែក៏និយាយជាមួយគ្នារហូត ភាពផ្អែមល្ហែមក៏មិនបានថយចុះ សូមបញ្ជាក់ចំពោះការផុសថានឹកចង់មានន័យថានឹកគ្រប់គ្នា”
អត្ថបទដោយ : នីត្តា








