អីយ៉ាស់! Mint-Phupa គម្រប់ខួបស្នេហា 3,285 ថ្ងៃមានពាក់ចិញ្ចៀនគូហ្វេនៗអ្នកគាំទ្រត្រៀមនិងស្ដាប់ដំណឹងល្អ!!! មានរូបភាព
ភ្លេចៗខ្លួនតែបន្ទិចក៏គម្រប់ខួបស្នេហា 9ឆ្នាំដែលមានចំពោះគ្នាយ៉ាងយូរអង្វែង សម្រាប់គូស្នេហ៍ Mint-Phupa

ដោយជាក់ស្ដែងទាំងពីរនាក់មានរូបភាពស្វីតៗក្នុង concept ឈុតគូស្នេហ៍ព្រមទាំងមានប៉េងប៉ោងដែលជួយបន្ថែមភាពស្រស់ស្រាយអោយរូបភាពគូកាន់តែគួអោយស្រលាញ់ខ្លាំងឡើង ក្រៅពីភាពផ្អែមល្ហែមដែល Mint-Phupa ជះដាក់គ្នាមិនឈប់ហើយ រឿងខាង caption ក៏ធ្វើអោយស្រមោចមកតោង Instagram ព្រោងព្រាតតែម្ដង
ខាង Mint បានសរសេរឃ្លាខ្លីៗថា “9 @pupaa_tae #anniversary” ចំណែកខាង Phupa ក៏បានសរសេរដែលថា “3,285 ថ្ងៃដែលនៅជាមួយគ្នា @mint_chalida #ខ្ញុំថ្នឹកបែបនេះ#9th”
រឿងនេះក្រៅពីហ្វេនៗចូលទៅសម្ដែងការត្រេកអជាមួយនិងទាំងពីរហើយ គ្រប់គ្នានៅលួចចាប់អារម្មណ៍ទៅលើចិញ្ចៀនបញ្ចាំចិត្តដែល Mint-Phupa ពាក់នៅលើដៃ រហូតដល់ថ្នាក់យល់ថាទាំងពីរនាក់ច្បាស់ជាមានដំណឹងល្អឆាប់ៗនេះជាមិនខាន
អត្ថបទដោយ : នីត្តា










