មិននឹកស្មានថាមុខមាត់ស្រទន់ៗយ៉ាង Taew Nathaporn មានរូបសាក់បែបនេះទេ!! មានវីដេអូ

Taew Nathaporn ធ្វើអោយមានការចាប់អារម្មណ៍ជាថ្មីទៅលើរូបសាក់ត្រង់ចង្កេះខាងក្រោយ គ្រប់គ្នាឃើញហើយក៏ដង្ហែរគ្នាចូលទៅចុចឡាយអោយភ្លាមៗ

តារាសម្ដែងស្រី Taew Nathaporn ដោយថ្ងៃនេះនាងងាកមកតាំងចិត្តហាត់ប្រាណយ៉ាងខ្លាំងរហូតដល់មានសាច់ដុំកង់ៗចេញមក អាចនិយាយបានទោះជាស្ថិតនៅក្នុងឈុតណា ឬស្ទាយណាក៏នាងទទួលបានទាំងអស់ ធានាចំពោះរូបរាងតូចច្រឡឹងតែពេញទៅដោយសាច់ដុំដ៏រឹងមុំាជាមួយនិងរូបភាពក្នុងឈុតហែលទឹកឬឈុតប៊ីគីនីដំណើរកំសាន្ដផ្សេងៗ ដែលបានឃើញយ៉ាងពេញភ្នែករួចមកហើយ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Taew សុំប្រើពេលវេលាទំនេរមកហាត់ប្រាណយ៉ាងពេញទំហឹង តែសូមប្រាប់ថាវីដេអូនេះគ្រប់គ្នាដែលបានឃើញច្បាស់ជាមិនបានចាប់អារម្មណ៍លើសាច់ដុំដៃរបស់នាងទេ ព្រោះថានៅមានកន្លែងផ្សេងទៀតដែលទីចាប់អារម្មណ៍និងទាក់ទាញក្រសែភ្នែក គឺត្រង់ចង្កេះនាងព្រោះតែមានរូបសាក់អ្វីម៉្យាង

តែអាចប្រាប់ថាស្នាមសាក់នេះធ្វើអោយ Taew កាន់តែមានភាពស៊ិចស៊ីទ្វេឡើងផងដែរ

អត្ថបទដោយ : នីត្តា