ហ្វេនរបស់ Pong Nawat ត្រៀមខ្លួន! រឿងថ្មីរបស់លោកនឹងមានសម្តែងរួមគ្នាជាមួយតារាប្រុសស្រីក្មេងៗ Sammy Cowell និង Iang Sittha ជាលើកដំបូង!

ថ្មីៗនេះឃើញមានការត្រៀមចេញរឿងថ្មីរបស់ទូរទស្សន៍ថៃ One31 ដែលមានចំណងជើងថា “Sai Roong” ហើយអ្វីដែលពិសេសនោះគឺមានការចូលរួមសម្តែងពីតារាស្រីឯករាជ្យ Sammy Cowell និងចូលខ្លួនមកសម្តែងជាមួយតួឯកដែលមានទេពកោសល្យ និងមានការគាំទ្រពេញចិត្តខ្លាំងពីទស្សនិកជនគឺលោក Pong Nawat

ហើយសម្រាប់ក្នុងរឿងថ្មីនេះ ក៏មានការចូលរួមសម្តែងដោយតារាប្រុសសង្ហាលោក Iang Sittha ផងដែរ។ សម្រាប់រឿងនេះ​ គឺការថតឡើងវិញពីរឿងចាស់ ដែលទទួលការគាំទ្រយ៉ាងខ្លាំងតាំងពីឆ្នាំ ១១៩៧មកម៉្លេះ។