Aff Taksaorn ឆ្លើយបានយ៉ាងល្អបន្ទាបអ្នកបណ្ដាញសង្គមវាយប្រហារលោក Pat Power ក្នុងប្រយោគថា ទេពធីតានិងឆ្កែវត្ត!!! មានវីដេអូ
ក្លាយទៅជាប្រធានបទក្ដៅដូចជាភ្លើងឆេះភ្លាមៗ សម្រាប់ករណីដ្រាម៉ាសង្កត់ធ្ងន់លើការចាប់ផ្គូរផ្គងរបស់អ្នកគាំទ្រ ដែលកើតឡើងចំពោះតារាស្រីកូនមួយ Aff Taksaorn និងអ្នកចម្រៀងលោក Pat Power ដោយប្រយោគថា ទេពធីតានិងឆ្កែវត្ត រហូតដល់បង្កអោយមានការឈ្លោះទាស់ទែងគ្នារវាងអ្នកគាំទ្រនិងអ្នកគាំទ្រទាំងសងខាងនៅលើបណ្ដាញសង្គម

រហូតមកដល់ពេលថ្មីៗនេះខាងតារាស្រីស្អាត Aff Taksaorn ក៏មានឪកាសផ្ដល់បទសម្ភាសន៍ចំពោះករណីខាងលើ ព្រមទាំងថា “បានដឹងពីពត៌មានហើយ ហើយក៏បានមើលការសម្ភាសន៍របស់លោក Pat ផងដែរចា (ញញឹម) ក៏ត្រូវអគុណលោក Pat ខ្លាំងណាស់ លោក Pat ផ្ដល់បទសម្ភាសន៍បានល្អណាស់ យល់ថាជាកិត្តយសជាខ្លាំងតែម្ដង តែតាមពិតទៅ Aff និងលោក Pat យើងនៅមិនទាន់បានជួបគ្នាទៅឡើយទេ ហើយក៏មានអារម្មណ៍ដូចលោក Pat ថាមកទាញអោយទាក់ទងគ្នាដោយរបៀបណា ព្រោះយើងនៅវិស័យផ្សេងគ្នា ម្នាក់ជាអ្នកចម្រៀង និងម្នាក់ទៀតជាតារាសម្ដែង តែចុងក្រោយនៅតែមិនយល់ ហើយក៏មិនជាអ្វីដែរ ព្រោះប្រសិនបើវាអាចសាងក្ដីសុខដល់អ្នកអានអ្នកមើលបានក៏គ្មានបញ្ហាអ្វីដែរចា”
“ចំលពោះការមករួមការងារនិងគ្នា រឿងនេះគឺអាស្រ័យលើលោក Pat ថាគាត់ផ្ដល់កិត្តយសមកសម្ដែងជាមួយដែលឬទេ (ញញឹម) ប្រសិនបើមានឪកាសរួមការងារជាមួយគ្នាក៏ត្រៀមខ្លួនគ្រប់ពេលចា មួយទៀតរឿងប្រយោគថា ទេពធីតានិងឆ្កែវត្ត អើ…Aff គិតថា មិនថាជាមួយលោក Pat ឬជាមួយអ្នកណាក្ដី Aff មិនចង់អោយគិតបែបនិងណាចា”
អត្ថបទដោយ : នីត្តា








