អាចនិយាយបានថាផែនការរៀបអាពាហ៍ពិពាហ៍របស់អនាគតកូនក្រមុំស្រីស្អាត Jak Jaan បានឆ្ពោះទៅមុខច្រើនដូចគ្នា បន្ទាប់ពីមុននេះ Jak Jaan ទើបតែដឹងដៃអនាគតកូនកំលោះ K-Wattana ទៅល-ឈុតរៀបការបែបថៃៗរួចមកហើយ តែក៏មិនដឹងថាស្រស់ស្អាតនិងសង្ហាយ៉ាងណានោះទេ

ហើយជាក់ស្ដែងក៏បានឃើញទាំងពីរនាក់ផុសរូបថត Prewedding ជាមួយគ្នា ក្នុងបរិយាកាសមាត់សមុទ្រកោះសាម៉េតយ៉ាងរ៉ូមែនទិច អាចនិយាយបានថាពន្លឺរស្មីរបស់កូនកំលោះកូនក្រមុំចែងចាំងខ្លាំងណាស់ តាំងតែរូបភាពដំបូងដែល Jak Jaan ្ផុសខណៈដែលកំពុងតែងមុខធ្វើសក់ព្រមជាមួយនិងឃ្លាថា “Prewedding ចាប់ផ្ដើមៗៗៗ!!!!”
ហើយរូបភាពបន្ដមកគឺ Jak Jaan ហើយនិងកូនកំលោះស្ថិតក្នុងឈុត Prewedding អាចនិយាយបានថាស្អាតសង្ហាសក្ដិសមគ្នាខ្លាំងណាស់ ព្រមទាំងមានឃ្លាខ្លីៗតែផ្អែមល្ហែមខ្លាំងថា “You’re my missing piece @kkay_chou #jjkstories #behindthescenes”
ចំពោះរូបដែលផុសនិង ទាំងពីរនាក់គួអោយស្រលាញ់និងបែបធម្មជាតិបំផុត ឃើញផ្ដើមតិចៗចឹងធ្វើអោយកាន់តែចង់ឃើញវគ្គពេញៗខ្លាំងណាស់ទាំងស្អាតទាំងផ្អែមល្ហែមរ៉ូមែនទិចពិតៗ
អត្ថបទដោយ : នីត្តា

















