ហេតុអីបានជា Aff មិនពេញចិត្ត គ្រាន់តែ Songkran នាំកូនស្រីទៅរៀនជិះស្គីលេងប៉ុណ្ណឹង!

កន្លងមកទស្សនិកជនបានដឹងលឺហើយ​ ចំពោះបញ្ហាបែកបាក់គ្នារវាងតារាស្រីថៃ Aff Taksaorn និងលោក Songkran ដែលបន្សល់បាននូវកូនស្រីមួយរូបដ៏ស្រស់ស្អាត។

ហើយថ្មីៗគេឃើញមានការជួបជុំរវាងលោកប៉ា Songkran និងកូនស្រីសំណព្វចិត្តនៅឯកន្លែងជិះស្គីកំសាន្តមួយកន្លែង ដែលរួមមានជាមួយនឹងគូស្នេហ៍ថ្មីរបស់លោកផងដែរ។

មូលហេតុដែលធ្វើអោយ Aff មិនពេញចិត្តនឹងការនាំកូនស្រីចេញទៅលេងនោះ គឺដោយសារតែលោក Songkran បាននាំកូនស្រីចេញក្រៅដោយមិនបានប្រាប់អោយនាងបានដឹង ទើបបណ្តាលអោយនាងថ្នាក់ចិត្ត មិនសូវពេញចិត្តចំពោះទង្វើរបែបនេះ៕