អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះសម្រាប់តារាប្រុសវ័យ ៤៩ឆ្នាំ លោក Oat Voravudh ក្នុងការលេងខ្លួ​​នមិនអោយសង្ហាចាញ់តារាវ័យក្មេង!

បើតាមការបញ្ចេញមតិពីខាងហ្វេនរបស់លោក បានបង្ហាញនៅការកោតសសើរថា ទោះបីជាលោកមានវ័យរាងច្រើនក៏ពិតមែន ប៉ុន្តែការតុបតែងខ្លួនរបស់លោកនៅតែសង្ហាមិនចាញ់តារាប្រុសក្មេងៗនោះទេ។

ហើយលោកក៏បានបង្ហាញដែរថា លោកចូលចិត្តស្ទាយតុបតែងខ្លួនបែបកូរ៉េៗ ហើយភរិយាដ៏គួរអោយស្រឡាញ់ វ័យក្មេងដែលមានអាយុតិចជាងលោកជាច្រើន គឺជាអ្នករៀបចំនិងផ្តល់ជាយោបល់ក្នុងការតុបតែងដល់រូបលោក ធ្វើយ៉ាងណាអោយសាកសមនិងស្រស់សង្ហា។

បច្ចុប្បន្ននេះ អ្នកទាំងពីរបានបង្កើតបាននូវគ្រួសារដ៏កក់ក្តៅមួយ ហើយលោកក៏មានកូនប្រុសពីររូបរួចមកហើយដែរ ប៉ុន្តែលោកបានបន្ថែមថា ភរិយាររបស់លោកស្រឡាញ់និងចង់បានកូនស្រីមួយរូបទៀត គ្រាន់តែរង់ចាំអោយកូនប្រុសទាំងពីរធំដឹងក្តីបន្តិចទៀតសិន៕