Janie ពាក់អាវខ្លីមួយកំណាត់ខ្លួនលើកដៃភ្លេចខ្លួនបង្ហាញអោយឃើញ…..ធ្វើអោយអ្នកបណ្ដាញសង្គមពិនិត្យមើលឡើងចំហមាត់!! មានវីដេអូ
ធ្វើអោយហ្វេនៗអ្នកគាំទ្ររបស់អ្នកម៉ាក់កូនមួយយ៉ាង Janie បើកភ្នែកធំៗចំហមាត់ទាំងមិនដឹងខ្លួនសម្រាប់វីដេអូដែលសាម៉ីខ្លួនយកមកផុសក្នុង Instagram @janienineeleven

ដោយសកម្មភាពក្នុងវីដេអូទោះបីជាត្រឹមរយៈខ្លី ដែលមិនមានអ្វីមកបញ្ជាក់លំអិតច្រើនអី្វណាស់ណា តែថាមានអ្វីម៉្យាងដែលធ្វើអោយអ្នកបណ្ដាញសង្គមត្រូវមើលភ្លឹកចំហមាត់បន្លឺសម្លេង វ៉ាវ និងគឹក្បាលពោះរបស់ម៉ាក់ៗ Janie ក្នុងចង្វាក់ដែលនាងកំពុងលើកកាបូបលី
ហើយក៏មិនមែនត្រឹមតែបង្ហាញអោយឃើញភាពរាបស្មើររបស់រាងកាយ រហូតដល់ថ្នាក់មិនចង់ជឿថារូបរាងកាយរបស់នាងជាមនុស្សធ្លាប់មានកូនពីមុនមកតែប៉ុណ្ណឹងទេ តែរឿងនេះហ្វេនៗមិនអាចទ្រាំបានដូចគ្នាក្នុងការបញ្ចេញពាក្យសរសើរភាពស៊ិចស៊ីតិចៗ របស់តារាក្នុងដួងចិត្ត មុននិងបង្អាប់លេងៗអោយបានសើចថា សង្ស័យតែរាងរបស់ម៉ាក់ៗមិនធ្លាប់ស្គាល់មុខម្ហូបឆ្ងាញ់សាច់ជ្រូកបីជាន់អាំងទេមើលទៅ
ឃើញបែបនេះហើយ ក៏មានតែទះដៃអោយភ្លាមៗ ចំពោះវិន័យហើយនិងការតាំងចិត្តក្នុងការហាត់ប្រាណរបស់អ្នកនាង Janie និងហើយ
អត្ថបទដោយ : នីត្តា












