Gypsy Keerati ក្ដៅស្លឹកត្រចៀក! ខំហាត់ប្រាណមើលថែរូបរាងអស់រាប់ឆ្នាំ តែត្រូវគេយករូបទៅរកស៊ីលក់ដូអាហារបំប៉នទៅវិញ! មានវីដេអូ
ធ្វើអោយកញ្ញា Gypsy ឆេះដុំ ពេលនៅសុខៗត្រូវគេយករូបទៅអះអាងរកស៊ីលក់អាហារបំប៉នបញ្ចុះទម្ងន់ រឿងនេះសាម៉ីខ្លួនដល់ថ្នាក់ចេញសម្ដីថាមិនអូខេចំពោះរឿងនេះខ្លាំងណាស់ ហើយត្រូវចេញមុខមកបកស្រាយបញ្ចក់ភ្លាមៗចំពោះរឿងនេះ

ជានារីម្នាក់ទៀតដែលហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួន មានវិន័យនសការសាងរូបរាងនិងសុខភាពខ្លាំងណាស់ សម្រាប់កញ្ញា Gypsy រហូតមកដល់ពេលនេះនាងទទួលបានរូបរាងដ៏សែនស្រស់ស្អាត តែក៏បែរទៅជាមានរឿងអោយសាម៉ីខ្លួនម៉ួមៅ នៅពេលត្រូវគេយករូបភាពរបស់នាងទៅផុសនិងអះអាងលក់អាហារបំប៉ន
ដោយ Gypsy បានបើកចិត្តនិយាយក្នុង IG របស់ខ្លួនដោយសារថា
“មិនអូខេនោះទេ ចំពោះអ្នកយករូបភាពរបស់យើងទៅប្រើ ដែលការពិតយើងខំប្រឹងនិងព្យាយាមមើលថែ ប្រកាន់ខ្ជាប់នូវវិន័យ ក្នុងការហាត់ប្រាណ ជ្រើសរើសនៃការញុំាអារហារមកជិត 10ឆ្នាំ យកទៅបោកប្រាស់អ្នកបរិភោគបែបប្រមាថមើលងាយបែបនេះ
មិនគាំទ្រ ការបញ្ចុះទម្ងន់តាមបែបខុស មិនទទួលធ្វើជាអ្នកតំណាងថត អាហារបំប៉នសម្រកទម្ងន់-កំចាត់ភាពធាត់ណាចា មិនមានផ្លូវកាត់ដើម្បីបានសុខភាពល្អនិងរូបរាងស្អាតនោះទេ”

ញុំហើយស្គមមានចា តែវាគ្រោះថ្នាក់***
សម្រាប់បទពិសោធជាក់ស្ដែង ធ្លាប់មានមិត្តភ័ក្ដញុំាអាហារបំប៉នដើម្បីបញ្ចុះទម្ងន់ហើយស្ទើរតែបាត់បង់ជីវិតរួចមកហើយណាចា យើង anti ហើយមានបញ្ហាចំពោះរឿងនេះខ្លាំងណាស់ ប្រសិនបើមានអ្នកណាជួបឬឃើញផ្សេងទៀតអាចមកប្ដឹងប្រាប់ខ្ញុំបានតែម្ដង”
នៅក្នុងបណ្ដារមិត្តភ័ក្ដ ហើយនិងអ្នកគាំទ្រ របស់នាងដែលនាំគ្នាចូលទៅសម្ដែងការយល់ឃើញជាច្រើន ចំពោះទង្វើនេះហើយគាំទ្រដល់កញ្ញា Gypsy រករឿងអោយដល់ទីបំផុត
អត្ថបទដោយ : នីត្តា














