តារាសម្តែងស្រី Prang ក្នុងរឿងភាគច្រើនសម្តែងជាតួរសុភាព និងស្រគត់ស្រគំ ប៉ុន្តែការពិតវិញគឺផ្ទុយស្រឡះ!

តារាសម្តែងស្រីដ៏ប៉ិនប្រសប់នាង Prang Kannarun គឺកំពុងតែមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ហើយសម្រាប់រឿងដែលរូបនាងបានសម្តែងគឺមិនតិចនោះទេ។

សម្រាប់តួរអង្គដែលនាងសម្តែងភាគច្រើនគឺជាតួរអង្គដែលស្រគត់ស្រគំ ហើយការតុបតែងខ្លួនក្នុងសាច់រឿងក៏មានភាពសុភាព សេតៗទៅតាមសាច់រឿងដែលអ្ន​កនិពន្ធបានផ្តល់អោយផងដែរ។

ប៉ុន្តែបើងាកមកមើលពីជីវិតពិត ការរៀបចំខ្លួន ការរស់នៅរបស់នាងវិញគឺផ្ទុយស្រឡះតែម្តង ព្រោះថានាងចូលចិត្តតុបតែងខ្លួនបែបស៊ិចស៊ីយ៉ាងស្រស់ស្អាត ហើយក៏ទាក់ទាញនូវចំណាប់អារម្មណ៌ពីហ្វេនរបស់នាងមិនតិចនាក់នោះទេសម្រាប់ការរៀបចំខ្លួនដ៏ស្រស់ស្អាតរបស់នាង អីដែលពិសេសនោះគឺស៊ិចស៊ីគួរអោយស្រឡាញ់ខ្លាំងណាស់៕