Mai Davika ត្រូវបានបញ្ចូនទៅមន្ទីពេទ្យភ្លាមៗនៅម៉ោង 3ជិតភ្លឺបន្ទាប់ពីមានការឈឺចាប់ខ្លាំងព្រោះតែ..! មានរូបភាព
ធ្វើអោយអ្នកគាំទ្រភ័យស្លន់ស្លោជាខ្លាំង នៅពេលមុននេះតារាស្រីស្អាត Mai Davika ផុសរូបក្នុង IG story កំពុងស្ថិតនៅក្នុងមន្ទីពេទ្យថែមទាំងមានរូប Emoji រូបឡានពេទ្យ

នៅក្រោមការបារម្ភរបស់ហ្វេនៗថាកើតរឿងអ្វីចំពោះនាងអោយប្រាកដ ព្រោះមុននេះ Mai ធ្លាប់ឈឺដោយរោគរលាកក្រពះរួមមកហើយ។ ថ្មីនេះ Mai ប្រាប់ថា នាងមានអារម្មណ៍ថាឈឺឆ្អឹងខ្នងដូចវារកបាក់ រហូតដល់ទ្រាំលែងបានទើបសម្រេចចិត្តទៅមន្ទីពេទ្យម៉ោង 3ជិតភ្លឺ ដោយលោកគ្រូពេទ្យធ្វើការតេស្តឈាមនិងទឹកនោម បានបង្ហាញអោយឃើញថា មានជំងឺគ្រោះក្នុងតម្រងនោម វាជាជំងឺបន្ដពីរោគរលាកក្រពះដែលធ្លាប់ឈឺមកពីមុននេះ
ចំណែកឯមូលហេតុកើតឡើងពីបញ្ហាតម្រងនោម ញុំាទឹកតិច ហើយសម្រាកតិច ដោយលោកគ្រូពេទ្យដាស់តឿនអោយកែប្រែសកម្មភាពឡើងវិញ កុំទប់ពេលឈឺបត់ជើងតូច ហាមមួម៉ៅច្រើន ហើយសម្រាកអោយបានច្រើនៗ តែ Mai គិតថា វាអាចបណ្ដាលមកពីរឿងផ្សេងៗទៀតដែលផ្សំបញ្ចូលគ្នា តាមលោកគ្រូពេទ្យអោយថ្នាំមកញុំា 1អាទិត្យ ហើយថ្ងៃនេះជាថ្ងៃទី 4,5 ហើយ ជំងឺក៏ប្រសើរឡើងច្រើនដែរ
អត្ថបទដោយ : នីត្តា








