ដំណឹងល្អមែនទែនហើយទេដឹងនិង! Mint បណ្ដើរ Phupa ញុំាអាហារពេលល្ងាចយ៉ាងរ៉ូមែនទិតក៏មិនអាចហាមការសង្ស័យរឿង….! មានរូបភាព
ទើបតែប្រលែងរូបភាពគម្រប់ខួប 9ឆ្នាំជាមួយគ្នានិងចែកចាយដល់ហ្វេនៗអ្នកគាំទ្របានសប្បាយចិត្តទៅតាមសម្រាប់គូស្នេហ៍ស្មោះស្មគ្រ័ Mint និងកំលោះ Phupa ហើយក៏មកបន្ថែមភាពផ្អែមល្ហែមម្ដងទៀត លើកនេះជាវគ្គដែលធ្វើអោយគ្រប់គ្នាសង្គត់ធ្ងន់ជាពិសេសថានិងមានដំណឹងល្អមែនឬអត់

អាចនិយាយបានថាគ្រប់គ្នាដែលបានឃើញហើយត្រូវតែចាំមើលចាំតាមដានសម្រាប់គូតារាស្រីប្រុស Mint- Phupa ដែលថ្មីៗនេះប្រឹងពេញទំហឹងនូវភាពស្រស់ស្អាតនិងភាពសង្ហា បណ្ដើរគ្នាទៅញុំាអាហារពេលល្ងាចលើដំបូលអគារ ទស្សនាទេសភាពពីខាងលើអគារខ្ពស់ បរិយាកាសរ៉ូមែនទិចបំផុត
ដោយកញ្ញា Mint បានផុសរូបភាពក្នុងថ្ងៃល្អនេះនៅក្នុង IG អមជាមួយនិងឃ្លាថា “we’ve made a good partnership” ហើយខាងប្រុសបានធ្វើរឿង Surprise យ៉ាងពិសេសជាមួយបាច់ផ្កាពណ៌ផ្កាឈូកយ៉ាងធំ ជូនខាងស្រី ឡើងធ្វើអោយខាងស្រីញញឹមបិតមាត់មិនជិតតែម្ដង តែរឿងដែលប្រហែលៗនិងមានការចាប់អារម្មណ៍ខ្លាំងគឺ អាហារពេលល្ងាចលើកនេះមានដំណឹងល្អសុំរៀបការឬអត់ទេ ព្រោះបរិយាកាសមើលទៅក៏សក្ដ័សម ថែមពេលនេះគូស្នេហ៍ផ្អែមល្ហែមធ្វើដំណើររួមគ្នា 9ឆ្នាំហើយដែរ
ធ្វើអោយមិត្តៗបងប្អូននៅក្នុងសិល្បៈនាំគ្នាចូលទៅបង្អាប់សួររឿងដំណឹងល្អដូចជា “ឯណាបាច់ផ្កាមានចិញ្ចៀនទេៗៗៗៗ ” , “រង់ចាំ”, “រៀបការទៅ” , “ចាំធៀបការ” , “ចែកធៀបជាបន្ទាន់”……
អត្ថបទដោយ : នីត្តា















