មើលអ៊ុំក្មួយគេផង! អ្នកណាមិនស្រលាញ់អូន Shafa-Phayu បើអ៊ុំ Ken Theeradej បង្រៀនសុទ្ធតែកថាស្នេហ៍អូមអាម….! មានវីដេអូ

ឃើញថាត្រូវធ្វើពានទុកអោយអ៊ុំក្មួយគូនេះហើយមើលទៅ សម្រាប់តារាប្រុស Ken Theeradej ជាមួយនិងតារាវ័យក្មេងកូនភ្លោះទាំងពីរគឺអូន Shafa-Phayu

នៅពេលថ្មីៗនេះក្នុង IG ឈ្មោះ @kun_jun បាននាំយកនូវវីដេអូក្នុងសកម្មភាពគួអោយស្រលាញ់ៗ របស់លោកអ៊ុំនិងលោកក្មួយ មកផុសផ្ញើរអ្នកគាំទ្របានញញឹមបានសើចជាមួយគ្នា នៅពេលអ្នកទាំងពីរនិយាយសំណះសំណាលគ្នាតាមភាសាអ្នកធ្លាប់ស្គាល់គ្នា

After Footer (Active) - damrei Mr1 Zone2

ដោយក្នុងវីដេអូក្រៅពីបង្ហាញអោយឃើញភាពស្រស់ស្រាយក្នុងវ័យកុមាររបស់ Shafa-Phayu ដែលកំពុងរៀនមន្ដអាគមអូមអាមខាបស្នេហ៍ពីអ៊ុំ Ken យ៉ាងយកចិត្តទុកដាក់ ព្រមទាំងទន្ទេញកថាជាមួយគ្នាយ៉ាងសប្បាយរីករាយហើយ

ខាងអូន Phayu ជាកូនប្អូនទោះបីជាមិនបានចូលរួមជាមួយគ្នា តែសាម៉ីខ្លួនក៏មិនភ្លេចស្រែកច្រៀងឭៗដោយភាពសប្បាយរីករាយជាមួយអ្នកទាំងពីរដែរ រហូតមានឃ្លាបង្អាប់ថា “បង yu ពូកែពុតធ្វើមិនដឹងណាស់”

អត្ថបទដោយ : នីត្តា