ការងារលើកនេះ Taew ហ៊ានបញ្ចេញរាងដ៏ស៊ិចស៊ីសាហាវ ខុសពីអត្តចរិកសុភាពរាបសាររបស់នាងទាំងស្រុង!

តារាសម្តែងស្រី Taew ដែលហ្វេនតែងតែឃើញបង្ហាញខ្លួនសុភាពរាបសារ មិនថាការតុងតែងខ្លួនក្នុងរឿង រឺនៅខាងក្រៅឆាកនោះទេ ហើយភាពច្រើននាងសម្តែងជាតួអង្គដែលសុភាពរាបសារ ស្លូតបូត និងកំប្លុកកំប្លែងខ្លះ។

តែបើងាកមកមើលការថតស្ព័តរបស់នាងថ្មីៗនេះវិញ គឺជាការរៀបចំតុបតែងខ្លួនបែបស៊ិចស៊ីប្លែកខ្លាំង ខុសពីបទពិសោធន៍ការងារសិល្បៈផ្សេងដែលនាងធ្លាប់បានបំពេញកន្លងមក។

ព្រោះតែតារាស្រីស្រស់ស្អាតរូបនេះ មានរូបរាងស្វែលស្អាត ទោះក្នុងឈុតបែបណាក៏នៅតែមានភាពទាក់ទាញយ៉ាងខ្លាំង ហើយបើក្នុងសំលៀកបំពាក់បែបស៊ិចស៊ីចឹងទៀត គឺកប់សារីតែម្តង៕