ឬនៅជាស្នេហាថ្មីរបស់តួឯកប្រុសលោក Toomtam ក្រោយទាំងគូស្និទ្ធស្នាលគ្នាក្រៅសាច់រឿង!!

ឬនេះជាស្នេហាថ្មីរបស់តារាប្រុសលោក Toomtam? តារាចម្រៀងប្រុសនិងជាតួឯកមានប្រជាប្រិយភាពមួយរូបក្នុងរឿងភាគថៃលោក Toomtam Yuttana កំពុងត្រូវបានអ្នកគាំទ្រគិតថារូបលោកមានចំណងស្នេហាជាមួយតារាស្រីនាង Nat Aniporn ក្រោយទាំងគូបង្ហាញទំនាក់ទំនងជិតស្និទ្ធក្រៅឆាកសម្ដែង។

ដោយទាំងតារាប្រុសលោក Toomtam និងតារាស្រីនាង Nat នាពេលកន្លងទៅនេះបានចាប់ដៃគូគ្នាសម្ដែងរឿងភាគរួមគ្នាជាតួឯកប្រុសស្រី។ ទំនាក់ទំនងរបស់អ្នកទាំងពីរមិនមែនត្រឹមតែបញ្ចប់ក្រោយការសម្ដែងចប់នោះឡើយ តែត្រូវបានគេសង្កេតឃើញក្នុងបណ្ដាញសង្គមតែងបង្ហោះរូបគូក្រៅការសម្ដែង។ ថែមទាំងមានរូបរត់ហាត់ប្រាណជាមួយគ្នាទៀតផង ទើបត្រូវបានអ្នកគាំទ្រគិតថាទាំងគូអាចជាគូស្នេហ៍ថ្មីក្នុងសិល្បះថៃ ទោះបីតារាទាំងពីរដួងប្រាប់ថាពេលនេះត្រឹមជាមិត្ដភក្ដិជិតស្និទ្ធនឹងគ្នាក៏ដោយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ