មានរឿងអ្វីទៅ បានជាបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២០ នាងAmanda Obdam ត្រូវបានគេដកតំណែង???

ថ្មីៗនេះនៅក្នុងប្រទេសថៃកំពុងតែមានចលាចរ និងបាតុកម្មក្នុងការទាមទារអោយនាយករដ្ឋមន្រ្តីថៃប្រាយុធចានអូចាលាលែងពីតំណែង។ អ្វីដែលមិនគួរអោយជឿនោះគឺការដកតំណែង បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២០ ព្រោះតែនាងបានបង្ហោះសារមួយនេះ។

ប្រជាជនថៃជាច្រើនមិនយល់ស្របនឹងអាកប្បកិរិយារបស់នាង ដោយគិតថានាងកំពុង បង្កឱ្យមានជម្លោះ និងការបែងចែកនៅក្នុងសង្គមថៃ ហើយអតីតមន្រ្តីរដ្ឋាភិបាលជាច្រើនជឿថា Amanda មិនមែនសមជាតំណាងរបស់ប្រជាជនថៃ ក្នុងព្រឹត្តិការណ៍បវរកញ្ញាចក្រវាល ២០២០ នោះទេ ក៏ត្រូវបានគេជំទាស់ និងដកចេញពីការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២០ ដោយហេតុផលនេះ។

 នាយកដ្ឋានសុខភាពផ្លូវចិត្ត ក៏បានបណ្តេញបវរកញ្ញាថៃរូបនេះ ចេញពីតួនាទីជាឯកអគ្គរដ្ឋទូតសុខភាពផ្លូវចិត្តដោយលើកឡើង មិនមានឯកសិទ្ធិណាមួយជាឯកអគ្គរដ្ឋទូតសុខភាពផ្លូវចិត្តនោះទេ៕