មើលសម្រស់តារាស្រីប៉ុន្មានដួងនេះក្មេងម្លឹងៗ អ្នកណាជឿថាអាយុច្រើនថ្នាក់នេះ?

ក្នុងពេលបច្ចុប្បន្ននេះ តារាប្រុសស្រីថៃស្ទើតែគ្រប់រូប តែងតែបារម្ភ និងខិតខំថែទាំងសម្រស់របស់ពួកគេអោយមានភាពក្មេងស្អាតជារៀងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់កិច្ចការងារប្រចាំថ្ងៃ។

បើសម្រាប់តារាស្រីៗវិញមិនបាច់និយាយទេ សម្រស់គឺថាថែមិនអោយកើនឡើងតាមអាយុរបស់ពួកគេនោះទេ​ ហើយបើមើលទៅតាមសម្រស់វិញ ស្ទើតែមិនជឿទេថា ពួកគាត់មានអាយុច្រើនដល់ម្លឹង!

១. Joy Rinlanee និង Aum Patchrapa

ឃើញមុខមាត់នៅក្មេងស្រស់ស្អាតចឹងទេ តែតាមពិតទៅពួកគាត់ទាំងពីររូបនេះមានអាយុ ៤០ឆ្នាំហើយ។

២. Nune Woranuch  និង Cris Horwang

ចំនែកឯអ្នកទាំងពីររូបនេះវិញ គឺពួកគាត់មានអាយុ ៣៨ឆ្នាំហើយ ប៉ុន្តែសម្រស់វិញគឺនៅតែស្រស់ស្អាតក្មេងខ្ចី។

៣. Taev Nathaporn និង Kubgib Sumnathip

តារាសម្តែងស្រីដែលប៉ិនប្រសប់ក្នុងការសម្តែង ហើយរូបសម្រស់ស្រស់ស្អាតទាំងពីរដួងនេះ មានអាយុ ៣០ឆ្នាំហើយតែកុំមើលពីមុខ ក្មេងសាហាវណាស់។

៤. Toei Charinporn និង Marki Rasri

ហ្វេនគាត់យូរហើយ តែមិននឹកស្មានថាពួកគាត់មានអាយុដល់ទៅ ២៩ឆ្នាំទៅហើយសោះ ព្រោះសម្រស់គឺក្មេងស្រស់ស្អាតណាស់។

៥. Mai Davikah

តារាស្រីឆ្នើមមួយរូបនេះវិញ គឺមានអាយុ ២៦ឆ្នាំហើយក្នុងឆ្នាំនេះ តែបើមើលពីសម្រស់វិញគឺមិនបាច់និយាយទេ មិនចាញ់តារាស្រីវ័យក្មេងៗនោះទេ។

៦. Yaya Urassaya

តារារូបស្រស់រាងស្អាត និងមុខមាត់គួរអោយស្រឡាញ់ Yaya មានអាយុ ២៥ឆ្នាំហើយណា តែមើលទៅដូចអាយុ ២០ឆ្នាំចឹង៕