ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត ដែលបច្ចុប្បន្ននេះលោកគឺជាតារាចម្រៀងឯករាជ្យមួយរូប ហើយក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងបទចម្រៀងថ្មីរបស់លោកដែលមានចំណងជើងថា «សំនៀង អ្នកជិតខាង» ដែលច្រៀងរៀបរាប់ពីអ្នកជិតខាងមួយចំនួនដែលតែងតែច្រៀងខារ៉ាអូខេពេលយប់ជ្រៅរំខាន់ដំណេកអ្នកដទៃផងដែរ។
ក្នុងនោះតាមរយៈបទចម្រៀងថ្មីនេះ គ្រប់គ្នាក៏កាន់តែសរសើរតារាប្រុសរូបនេះ ដែលពូកែនឹករកបទចម្រៀង និងទំនុកច្រៀងដុតអ្នកជិតខាងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖



អត្ថបទដោយ៖ស៊ីវលី