ពូកែសន្សំណាស់! គូស្នេហ៍តារាកំប្លែងJazz និងJang បោកកូនជ្រូករាប់លុយបានច្រើនសន្ធឹក!!

គូស្នេហ៍តារាសម្ដែងនិងជាតារាកំប្លែងល្បីឈ្មោះក្នុងសិល្បៈថៃគូរបស់លោក Jazz Chuanchuen និងភរិយានាង Jang Punnasa បានធ្វើការបោកកូនជ្រូករាប់ប្រាក់សន្សំរបស់ខ្លួន។ មិនមែនបានចំនួនតិចតួចតែបានឡើងច្រើនក្រាលគរគួរឲសសើរពីការខិតខំសន្សំរបស់អ្នកទាំងពីរ។

ដោយទាំងគូក៏ពេញចិត្តនិងភ្ញាក់ផ្អើលជាមួយប្រាក់សន្សំរបស់ខ្លួនផងដែរក្រោយឃើញចំនួនទឹកលុយ ដែលប្រាក់ចំនួននេះនឹងជួយដោះស្រាយបញ្ហាជីវភាពដែលកំពុងជួបប្រទះក្នុងវិបត្ដជំងឺCovid-19នាពេលបច្ចុប្បន្នក្នុងផ្ទះរបស់គូស្នេហ៍តារាគូនេះ។ ថែមក្រោយឃើញការរាប់ប្រាក់សន្សំរបស់អ្នកទាំងពីរ ក៏បានធ្វើឲអ្នកលេងបណ្ដាញសង្គមក្មេងៗចាប់អារម្មណ៍និងចង់សន្សំប្រាក់ទុកពេលលំបាកដូចអ្នកទាំងពីរផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ