តារាសម្ដែងស្រីរូបស្អាតតួឯកស្រីមានប្រជាប្រិយភាពច្រើនឆ្នាំក្នុងសិល្បៈថៃនាង Yaya Urassaya ថ្មីៗនេះបានមកលំហែរកាយនៅមាត់សមុទ្រ ធ្វើឲអ្នកគាំទ្របានឃើញស្ទាយតែងកាយស៊ិចស៊ីបែបយូរៗបញ្ចេញម្ដង។
ដោយតួឯកស្រីនាង Yaya ឆ្នាំនេះមានអាយុរ២៧ចូល២៨ឆ្នាំក្នុងពាក់កណ្ដាលខែមីនានេះហើយ ដូចនេះថ្វីត្បិតតែរូបនាងមិនមែនជាតារាស្រីនិយមតែងកាយស៊ិចស៊ី តែការតែងកាយថ្ងៃលំហែរកាយបញ្ចេញភាពស្រស់ស្អាតស៊ិចស៊ីនៅមាត់សមុទ្ររបស់ Yaya មានតែទទួលបានការសសើរពីអ្នកគាំទ្រជាជាងពាក្យរិះគន់ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ