មកលេងសមុទ្រត្រូវតែបញ្ចេញ! ឈុតនេះរបស់តួឯកស្រីនាង Yaya ស៊ិចស៊ីសាកសម!!

តារាសម្ដែងស្រីរូបស្អាតតួឯកស្រីមានប្រជាប្រិយភាពច្រើនឆ្នាំក្នុងសិល្បៈថៃនាង Yaya Urassaya ថ្មីៗនេះបានមកលំហែរកាយនៅមាត់សមុទ្រ ធ្វើឲអ្នកគាំទ្របានឃើញស្ទាយតែងកាយស៊ិចស៊ីបែបយូរៗបញ្ចេញម្ដង។

ដោយតួឯកស្រីនាង Yaya ឆ្នាំនេះមានអាយុរ២៧ចូល២៨ឆ្នាំក្នុងពាក់កណ្ដាលខែមីនានេះហើយ ដូចនេះថ្វីត្បិតតែរូបនាងមិនមែនជាតារាស្រីនិយមតែងកាយស៊ិចស៊ី តែការតែងកាយថ្ងៃលំហែរកាយបញ្ចេញភាពស្រស់ស្អាតស៊ិចស៊ីនៅមាត់សមុទ្ររបស់ Yaya មានតែទទួលបានការសសើរពីអ្នកគាំទ្រជាជាងពាក្យរិះគន់ផងដែរ។

- Advertisement -

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ