កុំទុកចិត្តពួកម៉ាកពេក! Boy Pakorn ខ្មាស់គេតិចអីលួចពេញចិត្តនិង Diana Flipo តែមិនទាន់បានញ៉ែផងត្រូវបែកធ្លាយ…..! មានវីដេអូ

ចេញមកបើកចិត្តជាលើកដំបូង សម្រាប់តារាសម្ដែងប្រុសអារម្មណ៍ល្អ Boy Pakorn ដែលមុននេះត្រូវមហាមិត្តស្លាប់រស់យ៉ាង Great រូបសង្ហាទំលាយអាថ៌កំបាំងថាខ្លួនលួចពេញចិត្តនិងតារាខុសជំនាន់សិស្សប្អូន Diana Flipo តែមិនហ៊ានប្រាប់អ្នកណា

រឿងនេះ Boy Pakorn បានទទួលស្គាល់ការពិតថាព្រោះតែចរិកគួអោយស្រលាញ់របស់ Diana ទើបធ្វើអោយខ្លួនចូលចិត្ត តែនៅមិនទាន់បានញ៉ែផងក៏ត្រូវបែកការណ៍ដោយសារតែមិត្តស្និតស្នាល ពេលនេះទំនាក់ទំនងមិនទាន់មានអ្វីឈានមុខទេ នៅត្រឹមតែជាបងប្អូនរួមការងារដូចដើម តែខ្លួនក៏មានឪកាសបានផ្ញើរសារទៅសុំទោសដែលធ្វើអោយនាងធ្លាក់ជាពត៌មានទៅជាមួយដែរ

អត្ថបទដោយ : នីត្តា