ស្អាតណាស់! តោះទៅមើលសម្រស់ ដួង ម៉ានិច ក្នុងឈុតទេពធីតាសង្រ្កានឆ្នាំថ្មីនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា ដួង ម៉ានិច ដែលបច្ចុប្បន្ននេះ នាងតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ជាមួយនិងការបង្ហាញវត្តមាននៅក្នុងរឿងភាគ ក៏ដូចជាកម្មវិធីធំៗជាច្រើន។

ជាក់ស្ដែងថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល នៅពេលឃើញរូបភាព និងសារដែលតារាស្រីរូបនេះ បង្ហោះបង្ហាញពីអារម្មណ៍របស់ខ្លួន នៅពេលបានគ្រងឈុត ទេពធីតាសង្រ្កានឆ្នាំថ្មី២០២១នេះ ដែលនឹងយាងចុះមកនៅក្នុងពេលឆាប់ៗខាងមុននេះហើយ។

ក្នុងនោះនាងបានរៀបរាប់ថា «នាងខ្ញុំ ដួង ម៉ានិច ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដោយបានគ្រងនូវឈុតសម្លៀកបំពាក់ តួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវ​ ត្រីស័ក នាពេលខាងមុខនេះ»។

តាមរយៈមួយភាពនោះផងដែរ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាស្រីរូបនេះ នៅពេលគ្រងឈុតទេវតាសង្ក្រាន្តបែបនេះពិតជាស្រស់ស្អាត​ សម្រស់សុីដាច់គេតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញា ដួង ម៉ានិច ក្នុងឈុតទេវតាឆ្នាំថ្មី២០២១

អត្ថបទដោយ៖ស៊ីវលី