ពិធីករល្បីឈ្មោះលោក PK-Piyawat បកស្រាយរឿងត្រូវបានគេចោទប្រកាន់ថាជីវិតពេលនេះធ្លាក់ខ្លួនដល់ថ្នាក់លក់ឡានទំនើបទើបទិញចាយ!! មានរូបភាព

ផុសរូបកំពុងអោបលាឡានទំនើបដែលទើបទិញជិះបានត្រឹមតែមួយឆ្នាំកន្លះ សម្រាប់ពិធីករកំលោះ​ PK-Piyawat តែរឿងនេះបែរជាសាម៉ីខ្លួនត្រូវបានគេសម្លឹងថា ដែលកាត់ចិត្តលក់ឡានព្រោះតែជីវិតពេលនេះកំពុងចុះអាប់

តែជាក់ស្ដែងលោក PK-Piyawat បានចេញមកនិយាយបកស្រាយបែបច្បាស់ៗថា ពេលនេះជីវិតសប្បាយខ្លាំងណាស់ មិនបានចុះអាប់ធ្លាក់ខ្លួនអីទេ តែហេតុផលត្រូវលក់ឡានទំនើបក៏ព្រោះមានអ្នកមកសុំទិញបន្ដក្នុងតម្លៃដែលខ្លួនទិញមកតែម្ដង

“មានអ្នកប្រាប់ថាក្នុងកំឡុងពេលកូវីដខ្លួនចុះអាប់មែនទេទើបដល់ថ្នាក់លក់ឡាន សូមប្រាប់ថាប្រសិនបើធ្លាក់ខ្លួនមែន មានស្អីក៏ប្រហែលជាលក់ទាំងអស់ តែពេលនេះរស់នៅសប្បាយណាស់ ហើយមូលហេតុដែលលក់ឡានព្រោះថាមួយគ្រឿងនេះមានអ្នកទាក់ទងមកសុំទិញ ក្នុងតម្លៃដើមដែលខ្លួនមក តាមធម្មតានៅពេលដែលលក់ឡានមិនមែនលក់បានភ្លាមទេត្រូវទេ ក៏ត្រូវរងចាំការតថ្លៃហើយតថ្លៃទៀត តែថាម្នាក់នេះគាត់ចូលចិត្តដូចជាយើងស្រលាញ់ឡានយើងតែម្ដង សុំទិញក្នុងតម្លៃដែលយើងទិញមកទើបធ្វើអោយខ្ញុំសម្រេចចិត្តលក់ទៅ”

“មួយគ្រឿងនេះលក់មិនខាតដើម ចាត់ទុកថាជាគ្រឿងដំបូងដែលលក់ហើយមិនខាតទុន ជាធម្មតានៅក្នុងជីវិតរាល់ៗ2 ឆ្នាំនិងប្ដូរឡានមួយគ្រឿង តែមួយគ្រឿងនេះបានត្រឹមតែ 1ឆ្នាំកន្លះ ហើយបើសិនជារងចាំគ្រប់ 2ឆ្នាំអត់មានអ្នកទិញ ផ្ទុយពីជិះបានត្រឹម 1ឆ្នាំកន្លះហើយមានអ្នកសុំទិញក្នុងតម្លៃដើមសុខចិត្តលក់ហើយ”

“ហើយបើសួរថាពេលនេះមានឡានប៉ុន្មានគ្រឿង ខ្ញុំមិនធ្លាប់មានទុកទេ មានតែទិញពីមួយទៅមួយ លក់បានលុយភ្លាមទៅទិញភ្លាម បើត្រូវថែមលុយក៏ថែមយកទៅ ហើយការថែមវាមានថែមពីសែនទៅលាន” 

អត្ថបទដោយ : នីត្តា