នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះរបស់តារាសម្តែងស្រី Mew អំពីមូលហេតុដែលនាងសុំផ្អាកការថតរឿងមួយរយៈពេលសិន។ នៅក្នុងបទសម្ភាសន៍ Mew បាននិយាយពីរឿងភាគថ្មីនាងជាមួយតារាប្រុសលោក James Ma ក្នុងរឿង «Duang Tah Tee Sarm» ដែលត្រៀមនឹងថតបញ្ចប់ឆាប់ៗខាងមុខនេះ។
ហើយបើតាមការរៀបរាប់ប្រាប់អំពីមូលហេតុដែលធ្វើអោយនាង សុំសម្រាក់ពីការថតរឿងមួយរយៈពេលនេះ គឺនាងមានគម្រោងដើម្បីយកបុត្រ ហើយនាងបានបន្ថែមទៀតថា នាងក៏បានពិភាក្សាជាមួយនឹងគ្រូពេទ្យរួចរាល់អស់ហើយដែរ។ ហើយក៏មានផលិករជាច្រើនបានធ្វើការទំនាក់ទំនងមកនាងដើម្បីសម្តែងក្នុងរឿងថ្មីៗជាច្រើន តែត្រូវបានតារាសម្តែងស្រីរូបសុំធ្វើការបដិសេធទៅវិញ៕