គួអោយស្រលាញ់ទាំងម៉ាក់ទាំងកូនតែម្ដងហើយ! Chompoo Araya តែងខ្លួនឡើងខ្ញង់អង្គុយញុំាការ៉េមតាមផ្លូវជាមួយប្រុសក្មេង….! មានរូបភាព

មានសកម្មភាពគួអោយស្រលាញ់ៗមកផ្ញើរនិងបង្កើតស្នាមញញឹមដល់ហ្វេនៗអ្នកគាំទ្រទៀតហើយ សម្រាប់ម៉ាក់កូនយ៉ាង Chompoo និងអូន Shayfa កូនប្រុសភ្លោះបង

ដែលជាក់ស្ដែងនៅលើ IG ឈ្មោះ @chomismaterialgirl របស់អ្នកម៉ាក់ស្រីស្អាត បាននាំយករូបភាពដ៏គួអោយស្រលាញ់….នៅពេលនាងនិងកូនប្រុស Shayfa កំពុងញុំាការរ៉េមយ៉ាងឆ្ងាញ់ នៅបរិវេនតាមផ្លូវ ព្រមទាំងមានសរសេរឃ្លាបង្អាប់កូនប្រុសជាទីស្រលាញ់អូន Phayu ដែលមិនបានមកជាមួយថា “Phayu របូតឪកាសហើយ”

ដោយនៅក្នុងរឿងនេះមិនមែនត្រឹមតែធ្វើអោយហ្វេនៗញញឹមតាមភាពគួអោយស្រលាញ់របស់តារាស្រីនៅក្នុងពេលនេះប្រើពេលវេលាសប្បាយៗ ជាមួយកូនប្រុសប៉ុណ្ណឹង តែគ្រប់គ្នាក៏នៅ​​អត់ទ្រាំនិងមិនអាចចាប់អារម្មណ៍បានចំពោះការតែងខ្លួនរបស់អ្នកម៉ាក់ Chompoo រហូតដល់ថ្នាក់និយាយឡើងថា ដើម្បីក្ដីសុខរបស់កូនប្រុសហើយអ្នកម៉ាក់យល់ព្រមគ្រប់យ៉ាងពិតៗ

អត្ថបទដោយ : នីត្តា