តំលៃកប់ៗមិនធម្មតាកាបូបយួរដៃរបស់តារាស្រីជើងចាស់ក្នុងសិល្បៈថៃនាង Anne Thongprasom។ ដោយតារាស្រីដួងនេះចូលប្រឡូកក្នុងវិស័យការសម្ដែងតាំងពីវ័យជំទង់មកម្លេះ និងបានគ្រងតំណែងជាតួឯកបន្ដរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងវ័យ៤៤ឆ្នាំពេលនេះតារាស្រីនាង Anne មិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ រូបនាងក៏បានប្រើបទពិសោធន៍ក្នុងសិល្បៈក្លាយជាអ្នកដឹកនាំរឿងមួយរូបដែលមានឈ្មោះល្បីផងដែរ។
លើសពីនេះទៀតតួឯកស្រីនាង Anne ក៏បានចាប់មុខជំនួញក្រៅវិស័យសិល្បៈក្លាយជាថៅកែស្រីApartment ស្នាក់នៅនិងផ្សារទំនើបទៀងផង។ ក្រឡេកមកមើលមុនផ្ដើមអាជីពក្នុងវិស័យការសម្ដែងតារាស្រីនាង Anne ធ្លាប់ប្រាប់ថារូបនាងជាក្មេងស្រីម្នាក់ដែលកើតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត តែបច្ចុប្បន្នសម្ភារះដែលតារាស្រីនាងដួងនេះប្រើប្រាស់គឺតំលៃមិនធម្មតានោះទេ ចង់ដឹងថាកាបូបយួរដៃរបស់តួឯកស្រីនាង Anne មានតំលៃប៉ុន្មានខ្លះនោះតោះមកមើលខាងក្រោមនេះទាំងអស់គ្នា៖
កាបូបម៉ាក Yves Saint Laurent របស់ Anne មួយនេះតំលៃប្រមាណ 1,990$
កាបូប Bling Bling Sister របស់ Anne មួយនេះតំលៃប្រមាណ 700$
កាបូប Fendi របស់ Anne មួយនេះតំលៃប្រមាណ 4,426$
កាបូប Mulberry របស់ Anne មួយនេះតំលៃប្រមាណ 1,356$
កាបូប Ralph Lauren របស់ Anne មួយនេះតំលៃប្រមាណ 2,500$
កាបូបម៉ាក Roger Vivier របស់ Anne មួយនេះតំលៃប្រមាណ 1,890$
ប្រភព៖ praew
អត្ថបទដោយ៖ ស្រីល័ក្ខ