តួឯកស្រីនាង Green អរគុណគូស្នេហ៍ផ្ដល់កម្លាំងចិត្ត ទោះដឹងថានាងមានបំណុលរាប់លាន!!

តារាសម្ដែងស្រីវ័យក្មេងតួឯកស្រីកំពុងមានឈ្មោះបោះសំលេងក្នុងរឿងភាគថៃនាង Green Atsadaporn ថ្មីៗនេះបាននិយាយកិច្ចសម្ភាសន៍មួយប្រាប់ថា ជីវិតក្នុងគ្រួសារកំពុងជួបការលំបាកតែក៏គុណមនុស្សជាទីស្រលាញ់ជាពិសេសសង្សារនាងដែលតែងតែផ្ដល់កម្លាំងចិត្ត។

ដោយរឿងដែលកំពុងលំបាករបស់តារាស្រីនាង Green នៅពេលនេះក៏គឺ រូបនាងទើបតែបាត់បង់លោកឪពុកលាចាកលោកនេះ ថែមទាំងមកដឹងថាឪពុករបស់នាងជំពាក់បំណុលគេរាប់លានដូចនេះរូបនាងត្រូវមកសងបំណុលគ្រួសារដែលចំនួនដ៏ច្រើននេះរូបនាងអាចនឹងត្រូវប្រើពេល១០ឆ្នាំ ព្រោះក៏នៅមានបន្ទុកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ តារាស្រីនាង Green បានបន្ដថា គូស្នេហ៍របស់នាងតារាប្រុសលោក Thanwa Suriyajak ដឹងរឿងគ្រប់យ៉ាងទាក់ទងនឹងបញ្ហាគ្រួសារនាង តែនៅតែទាក់ទងនៅក្បែរផ្ដល់កម្លាំងចិត្តរូបនាងពិតជាអរគុណដល់ Thanwa ជាខ្លាំងផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ