ក្តៅៗ! សុគន្ធ នីសា បង្ហោះសារផ្តែផ្តាំទៅកាន់ប្រិយមិត្ត​គ្រប់គ្នា ក្រោយខ្លួនពាក់ព័ន្ធនឹង Covid-19

ករណីដ៏ភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង កែវ ចាន់និមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្ររកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។

ជុំវិញករណីនេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស ក៏បានបង្ហោះសារនៅលើ Facebook ថា “ជំរាបសួពុកម៉ែបងប្អូន អរគុណច្រើនសម្រាប់ការបារម្មណ៍សួរសុខទុក្ខមកលើរូបខ្ញុំនិងក្រុមគ្រួសារ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ19 ដែរ ប៉ុន្ដែជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លកំពឹសចឹង ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមើលលទ្ធផល អ្នកដែលយើងជួបជាប្រយោល តតគ្នា បើយ៉ាងណាៗខ្ញុំនឹងទាក់ទងដើម្បីតេស្តអោយប្រាកដ ។ ពេលដែលដឹងព័ត៌មានយប់មិញនេះហើយខាងផ្ទះខ្ញុំនេះក៏បាន ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល ពីរអាទិត្យហើយ ។ សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា ហើយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជា ចំណែកខ្ញុំក៏ជាជនសង្ស័យ តែមិនទាន់អី ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ បើអ្នកដែលខ្ញុំបានជួបដោយប្រយោលមាន ខ្ញុំនឹង ធ្វើតេស្ត។ សូមជូនពរបងប្អូន អោយសុខសប្បាយ (រឿងហេតុមានជាស្រេច បើវាត្រូវកើត វានឹងកើត គ្មានអ្នកណាអាចហាមឃាត់បានឡើយ បើគេអោយហើយទទួលវាទៅ) អរគុណច្រើនបងប្អូនដែលបារម្មណ៍ យ៉ាងណាៗ ខ្ញុំនឹងផ្តលព័ត៌មានជូនបងប្អូនទៀត”