ពិតជានឹកស្មានមិនដល់មែន! ពិធីការនីដ៏ល្បីឈ្មោះមួយរូប ត្រូវបានរកឃើញថា វិជ្ជមានក្នុងការធ្វើតេស្តកូវីដ ១៩

ថ្មីៗកន្លងទៅនេះ មានពត៌មានលេចលឺថា ពិធីការនីខ្មែរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប អ្នកនាង កែវ ចន្ទ័និមល បានរកឃើញវិជ្ជមានកូវីដ ១៩ ហើយស្វាមីនិងកូនស្រីរបស់នាងដែលបានពាក់ពន្ធ័ផ្ទាល់ជាមួយក៏មានដូចគ្នា។ ហើយពេលនេះ នាងនឹងក្រុមគ្រួសារក៏ត្រូវបានអោយដាក់ខ្លួនទុកនៅអតីតអាំងទែរកង់ទីណង់តាល់ (The Great Duke) ដើម្បីធ្វើការព្យាបាលផងដែរ។

កាលពីព្រឹកថ្ងៃទី៩ ខែមីនាកន្លងមកនេះ ខាងស្ថាប័នរបស់ក្រុមហ៊ុនយក្សហង្សមាស ក៏បានចាត់វិធានការក្នុងការផ្អាកនូវរាល់សកម្មភាពប្រគុំតន្ត្រី ក៏ដូចកម្មវិធីកំសាន្តផ្សេងៗក្នុងរយៈ១៤ថ្ងៃសិន ដោយហេតុថាមានក្រុមការងារជាច្រើនរូប មិនច្បាស់ថាបានពាក់ពន្ធ័ជាមួយអ្នកដែលអាចមានផ្ទុកនូវមេរោចកូវីដ ១៩នេះទេ។

ដើម្បីជាការបង្កានិងការពារក្នុងការរីករាលដាលរបស់មេរោគ ដែលមើលមិនឃើញថាអាចស្ថិតនៅចំណុចណាខ្លះនោះ ខាងស្ថាប័នទាំងមូលបានធ្វើការផ្អាកនូវរាល់សកម្មភាពដែលអាចមានការជួបជុំមនុស្សច្រើននាក់នេះ ក្នុងរយៈ១៤ថ្ងៃ ដើម្បីតាមដាននូវបញ្ហាសាយភាយរបស់មេរោគដ៏គួរអោយខ្លាចមួយនេះ៕