តួឯកស្រីនាង Kwan និយាយហើយក្រោយមានរូបគូជាមួយតារាប្រុសលោក Weir ឬមួយក៏ត្រលប់មក….

ក្រោយថ្មីៗនេះរូបភាពមួយសន្លឹករបស់តួឯកស្រីរូបស្អាតនាង Kwan Usamanee និងអ្នកម្ដាយថតរូបជាមួយតួឯកប្រុសល្បីឈ្មោះប្រចាំប៉ុស្ដិ៍លេខ៧ថៃលោក Weir Sukollawat បានបង្ហោះក្នុងបណ្ដាញសង្គមធ្វើឲអ្នកគាំទ្រសង្ស័យថាឬមួយរូបនាងត្រលប់មកវិញហើយ?

ដោយតារាស្រីនាង Kwan ជិតបញ្ចប់កុងត្រាជាមួយនឹងស្ថានីយ៍ប៉ុស្ដិ៍លេខ៧ហើយ ហើយរូបនាងក៏នឹងត្រៀមខ្លួនជាតារាស្រីឯករាជ្យមិនបន្ដកុងត្រាទៀតទេ។ តែរូបនាងជាមួយលោក Weir ថ្មីៗនេះធ្វើឲអ្នកគាំទ្រគិតថានាងនៅបន្ដកាងារជាមួយប៉ុស្ដិ៍លេខ៧និងមានរឿងភាគថ្មីជាមួយលោក Weir។ តួឯកស្រីនាង Kwan បាននិយាយទាក់ទងនឹងរឿងនេះថា រូបនាងសម្រេចចិត្ដមិនបន្ដកុងត្រាទៀតឡើយ រូបនាងអាចធ្វើការជាមួយប៉ុស្ដិ៍ទូរទស្សន៍ណាក៏បានដែរ ហើយប៉ុស្ដិ៍ទូរស្សន៍លេខ៧ដែលជាកន្លែងកាងារចាស់រូបនាងក៏អាចធ្វើការជាមួយបានដែរឲតែខាងទូរទស្សន៍មានរឿងឲសម្ដែង។ ចំណែកការថតរូបជាមួយលោក Weir គឺជារឿងចៃដន្យ ថ្ងៃនោះជាថ្ងៃកំណើតនាងគម្រប់អាយុរ៣៣ឆ្នាំមានកម្មវិធីជប់លៀងបានជួបលោក Weir ដែលជារៀមច្បងនៅទីនោះក៏ថតរូបជាមួយគ្នាទៅ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ