ហ្វេនបារម្ភមិនស្ទើរ នៅពេលលឺថាតារាចម្រៀងស្រីជួរមុខអ្នកនាង ឳក សុគន្ធកញ្ញា ធ្លាប់មានទាក់ទងជាមួយនឹងបុគ្គលដែលមានវិជ្ជមានកូវីដ ១៩

ថ្មីៗនេះមានការបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពរបស់ពិធីការនីអ្នកនាង កែវ​ ចន្ទ័និមល ដែលរកឃើញថាមានផ្ទុកកូវីដ​ ១៩ ដោយនាងធ្លាប់បានជួបជុំជាមួយលោកទីតូ ដែលជាអ្នកដឹកនាំថតស្ព័តពាណិជ្ជកម្មមួយរូប។ ហើយតារាចម្រៀងស្រីជួរមុខមួយរូប អ្នកនាង ឳក សុគន្ធកញ្ញា ក៏ធ្លាប់មានជួបទាក់ទងជាមួយនឹងលោកដូចគ្នា។

ក៏ប៉ុន្តែលទ្ធផលរបស់តារាចម្រៀងស្រីមួយរូបនេះយ៉ាងណានោះ គឺនៅមិនទាន់ដឹងនោះទេ ហើយនាងក៏បានបង្ហោះសារមួយជូនសាធារណៈជនផងដែរ សម្រាប់ការព្រួយបារម្ភ​ និងសារផ្តាំផ្ញើដល់បងប្អូនទាំងអស់អំពីស្ថានភាពរបស់នាងនៅពេលនេះ៕