តាមពិតតារាប្រុសសង្ហាវ័យក្មេងPorshe ក្នុងតែមើលចិត្តគ្នាជាមួយនឹងនារីម្នាក់ដែលមិនមែនជាអ្នករួមសិល្បៈ!

កន្លងមកលោក Porshe ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងអ្នករួមសិល្បៈជាមួយគ្នាមួយរូបរួចមក​ហើយ ហើយទំនាក់ទំនងរបស់អ្នកទាំងពីរក៏ត្រូវបានបញ្ចប់បាត់ហើយដែរ។ ហើយថ្មីៗនេះ គេសង្កេតឃើញថា លោកដូចជាកំពុងតែមានទំនាក់ទំនងស្នេហាថ្មីជាមួយនារីម្នាក់ ដែលគេដឹងថាមិនមែនជាអ្នករួមសិល្បៈជាមួយគ្នានោះទេ។

ហើយនៅក្នុងបទសម្ភាសន៍លោកក៏បានសារភាពផងដែរ ចំពោះទំនាក់ទំនងរបស់លោក លោកបាននិយាយថា លោកកំពុងតែមើលចិត្តគ្នាជាមួយនឹងនារីម្នាក់ដែលត្រូវជាបងស្រីរបស់មិត្តភក្តិរបស់លោក ហើយនាងមិនមែននៅក្នុងរង្វង់សិល្បៈនោះទេ។ អ្នកទាំងពីរបានកំពុងស្វែងយល់ពីគ្នារយៈពេលប្រហែលជា ៣ខែហើយ អ្វីដែលពិសេសនោះគឺរូបលោកនិងនាងគឺមានរបៀបនៃការរស់នៅស្រដៀងគ្នាខ្លាំង។

សម្រាប់ទំនាក់ទំនងអ្នកទាំងពីរនឹងទៅឆ្ងាយបានដល់ណានោះ មានតែត្រូវចាំមើលថាអ្នកទាំងពីរអាចទទួលយកគ្នាបានគ្រប់នូវអ្វីដែលខ្លួនគេរឺយ៉ាងណា ហើយនឹងមានដំណឹងល្អក្នុងការបើកចំហរជាសាធារណៈនៅពេលណានោះ គឺត្រូវរង់ចាំការបង្ហាញពីរូបលោកសិន៕