តារាសម្តែងស្រីជើងចាស់ Ploy បានរំសាយនូវអារម្មណ៍ព្រួយបារម្ភរបស់ហ្វេន ពីបញ្ហាដែលនាងប្រកាសចូលនិវត្តន៍!

ក្រោយពីការប្រកាសជាសាធារណៈរបស់តារាសម្តែងជើងចាស់ ដែលមានបទពិសោធន៍ក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកនេះ ក្នុងអត្ថន័យឈប់ទទួលនូវការសម្តែងរឿងភាគបន្តទៅទៀតហើយរបស់នាង ហើយនេះជាមូលហេតុមួយដែលធ្វើអោយអ្នកគាំទ្ររបស់នាង មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិនដឹងថានាងអាចនឹងមានបញ្ហាអ្វីកើតឡើងរឺយ៉ាងសម្រាប់ការប្រកាសបែបនេះ។

យ៉ាងណាម៉ិញថ្មីៗនេះ នាងបានបង្ហោះជាសាធារណៈដើម្បីបញ្ជាក់ និងបំបាត់នូវការព្រួយបារម្ភរបស់មហាជនដែលធ្លាប់គាំទ្រលើរូបនាង មិនអោយមានអារម្មណ៌ថានាងអាចនឹងមានបញ្ហាអ្វីកើតឡើង។ នាងបានបញ្ជាក់ថា នាងគ្រាន់តែបញ្ឈប់នូវការទទួលថតសម្តែងរឿងភាគ ប៉ុន្តែសម្រាប់ការចូលរួមធ្វើជាពិធីការនី និងសម្រាប់ការងារតាមរយៈ Online គឺនាងនៅតែទទួលជាធម្មតា៕