ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាព អ្នកនាង ឌី សូនីតា ដែលតែងតែធ្វើឲ្យគ្រប់គ្នាសើចសប្បាយជាមួយវីដេអូបែបកំប្លែងៗជាមួយស្វាមីនៅក្នុងបណ្ដាញសង្គម។

យ៉ាងណាមិញ គ្រប់គ្នាក៏ដឹងដែរថា ពេលនេះជម្ងឺឆ្លងកូវីដ១៩ កំពុងតែឆ្លងរីករាលដាលទៅលើតារាខ្មែររបស់យើង ហើយក្នុងនោះ ក្រោយពេលទទួលដំណឹងនេះ អ្នកនាងក៏បានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនយ៉ាងដូច្នេះថា៖
«គិតមិចទេឥលូវ ភ័យឡើងយំលែងចេញហើយ គេងលែងលក់ មើលតែមុខកូនអាណិតណាស់??? ចេះហេងហើយ នៅតែផ្ទះមួយរយះនេះ តែក៏នៅតែភ័យ យើងប្រយ័ត្នតែអ្នកផ្សេងមិនប្រយ័ត្នមកជិតយើងនៅតែឆ្លង ចឹងមានតែមួយទេបងប្អូន យើងសង្ងំនៅក្នុងផ្ទះ១អាទិត្យទៀតសិនទៅ តាមការស្នើរសុំរបស់រាជរដ្ឋាភិបាល រួមគ្នាការពារទាំងអស់គ្នាបងប្អូន»៕
សូមទស្សនារូបភាពដូចខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី