តែងខ្លួនឡើងស្អាតខ្ញង់ ត្រៀមខ្លួនជិតដល់ថ្ងៃសម្រាល! តារាសម្ដែងស្រីនិងជាអ្នកចម្រៀងមានប្រជាប្រិយភាពមួយរូបក្នុងសិល្បៈថៃនាង Knomjean Kunlamas ថ្មីៗនេះបានបង្ហោះរូបបង្ហាញមុខក្នុងបណ្ដាញសង្គមក្រោយពីបាត់មុខមួយរយះ ព្រោះកំពុងតែពពោះក្លាយខ្លួនជាអ្នកម្ដាយកូនដំបូង។
ដោយពេលនេះតារាស្រីនាង Knomjean ពពោះបាន២៧សប្ដាហ៍ហើយ ផ្ទៃពោះក៏ចាប់ផ្ដើមប៉ោងធំហើយតែអ្នកម្ដាយរូបនេះក៏មិនបណ្ដោយឲសម្រស់ធ្លាក់ចុះនោះឡើយ ក្រោកមកតែងកាយធ្វើសក់ផាត់មុខស្លៀករ៉ូបយ៉ាងស្អាតខ្ញង់។ ថែមរូបនាងក៏ជាអ្នកម្ដាយដែលថែរាងហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យ សម្រាប់អ្នកកំឡុងពេលពពោះដើម្បីសុខភាពម្ដាយនិងកូនក្នុងផ្ទៃផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ