ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១០ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដំបៅ​ទ្រូង ។​លោកអ្នក​មិនសូវមាន​ការសប្បាយ​ចិត្ត​សប្បាយ​កាយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ការប្រកប​ការងា​រ​មានការ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​ហើយ​អស់ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រៀបចំ​ពិធី​អ្វីមួយ ហើយ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ផងដែរ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ប្រឹងប្រែង​ប្រកប​ជំនួញ​ធំដុំ​អ្វីមួយ​ផង​ឃើញថា​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​គួរ​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ ។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​រឿង​រាវ​មិន​គួរឱ្យ​សប្បាយចិត្ត ហើយ​មិនត្រូវ​យកចិត្តទុកដាក់​សម្តី​ក្រុមមនុស្ស​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ការប្រកប​ការងារ​មិនសូវ​រលូន​ទេ ហើយ​បើជា​កិច្ចការ​ថ្មី​ផង​ចូរ​ប្រយ័ត្ន​កំហុស​សាង​ឡើង​ដោយ​មិនដឹង​ខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មាន​ការដើរថយក្រោយ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត ៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្លះៗ​កើតឡើង​ដោយ​ភាព​ច្រើន​កើតចេញពី​មនុស្ស​ក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។​ការប្រកប​ការងារ​មានការ​រអាក់រអួល និង​រាំងស្ទះ​ច្រើន ហេតុនេះ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក៏​កាន់តែ​ប្រសើរ​។​ការប្រកប​របរ រកស៊ី​ជួញដូរ មុជ​មិន​ជ្រោ​ទៅ​មិន​ឆ្ងាយ​ឡើយ ហេតុនេះ​បើ​ចង់​ប្រក​បរបរ​ជិត​ឆ្ងាយ​ច្រើនតែ​ខាង​បង់កម្លាំង​ចោល​ប៉ុណ្ណោះ​។​​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​កើត​ជម្លោះ​វិវាទ​ណាមួយ​មិនត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ឥតប្រយោជន៍​ច្រើន​ឡើយ ហើយ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ទើប​ប្រសើរ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើ​មាន​ញា​ត្តិ​មិត្ត​បងប្អូន​មក​ខ្ចី​របស់របរ​មានតម្លៃ​ឬ​ប្រាក់កាស​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ខូចខាត​និង​បាត់បង់​នាំឱ្យ​កើតការ​មើលមុខ​គ្នា​មិនសូវ​ចំណាស់​។​ការប្រកប​ការងារ​ក្នុងអំឡុង​ពេលនេះ​បើ​ទោះ​សុខកាយ​សប្បាយចិត្ត​បន្តិច​ក្តី ប៉ុន្តែ​បញ្ហា​ចំពោះមុខ​ត្រូវ​តស៊ូ​ដោះស្រាយ​ក៏មាន​ច្រើន​ដែរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​គួរសម​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា បញ្ញា​ឈ្លាសវៃ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​សម្រេច​ជោគជ័យ​គ្រាន់​ជា​គាប់ចិត្ត​ផងដែរ​។​នៅថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​កិច្ចការងារ​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើ​ទ្វារ​ចេញ​លក់ដូរ​តែងមាន​សិរី​សួស្តី​ជានិច្ច​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឱ្យសោះ​ប្រយ័ត្ន​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​វិញ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឡើយ​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​មនុស្ស​នៅ​ឆ្ងាយ​ឡើយ​ពីព្រោះថា​ងាយ​នាំ​ផល​លំបាក​ជាង​សព្វមួយដង ។​ការប្រកប​ការងារ លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ព្រោះតែ​ក្តី​ឈ្នានីស​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​ទេ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​ពពែ​គឺ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ចុះកិច្ចសន្យា​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​អារម្មណ៍​ម៉ួ​ម៉ៅ​ក្តី​ក្រហាយ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​តែងមាន​ការយកចិត្តទុកដាក់​ពី​អ្នកដទៃ​ឬ​ទទួលបាន​ការគោរព​ស្រឡាញ់​ច្រើន​ផង​។​នៅថ្ងៃនេះ​ដែរ​ការប្រកប​ការងារ​តែង​ត្រូវចិត្ត​ចៅហ្វាយនាយ​ឬក៏​បានទទួល​ការកោតសរសើរ​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា បញ្ញា​ឈ្លាសវៃ និង​ចង់​ដោះស្រាយ​ដែលជា​ជម្លោះ​វិវាទ​យូរ​មកហើយ​តែង​ទម្លុះទម្លាយ​ដល់​បញ្ចប់​ផង ។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​គួរសម​ដែរ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​បំផុត​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​បាន​ធូរ​កាយ​សប្បាយចិត្ត​គ្រាន់​គាប់ប្រសើរ និង​ពិសេស​មានការ​មនុស្ស​ផ្តល់​ភាពកក់ក្តៅ​ថែមទៀត​។​សម្រាប់​ស្ត្រី​នៅពេលនេះ​ដំណើរ​ជីវិត​មាន​ភាព​សូរ​ស្បើយ​ផ្លូវចិត្ត​វិញ​តែ​បុរស​ជួប​ភាព​តានតឹង​ពោលគឺ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ការប្រកប​ការងារ​ពុំ​មាន​ផល​លំបាក​អ្វី​ចូលមក​នាំ​ពិបាក​ដោះស្រាយ ឬ​ត្រូវ​រែកពន់​លំបាក​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅពេលនេះ​មុននឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អៗ​ទៅរួច​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ ឬ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ហើយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ហាក់​គ្មាន​ទី​លំនឹង​ច្បាស់លាស់​ហើយ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​ដូច​គាប់​បំណង​នោះដែរ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ​និង​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​អ្នកជំនួញ​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ផង​តែង​មិន​ងាយ​សង​សោះឡើយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់ដែរ​៕