ច្បាស់ៗហើយ តារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា បានបង្ហោះជាសាធារណៈអំពីបញ្ហាខ្លួនមានផ្ទុកមេរោគកូវីដ ១៩!

ក្រោយពីចេញពត៌មានអំពីពិធីការនីដ៏ល្បីឈ្មោះម្នាក់របស់ទូរទស្សន៍ហង្សមាស ដែលបានឆ្លងមេរោគកូវីដ ១៩ ហើយអ្នកនាង សុគន្ធ នីសា ក៏បានធ្វើតេស្តដើម្បីដឹងពីស្ថានភាពរបស់ខ្លួនផងដែរ ហើយមិនប៉ុន្មានកន្លងទៅនេះទេ​ នាងបានបង្ហោះជាសាធារណៈហើយនូវលទ្ធផលក្នុងការធ្វើតេស្តរបស់នាង ហើយបានបង្ហាញថានាងពិតជាមានផ្ទុកមេរោគដ៏កាចសាហាវនេះមែន៕