ថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាអាណិត និងសោកស្ដាយចំពោះតារាស្រី Tangmo Nida Phatchawiraphong ដែលសម្រេចកែកុនមុខមាត់របស់នាងសារជាថ្មី ដែលបែរជាមិនដូចបំណង មិនទទួលបានដូចអ្វីដែលនាងចង់បាននោះទេ។
យ៉ាងណាមិញ ក្រោយពេលកើតរឿងនេះមិនបានប៉ុន្មាន នាងក៏ដាច់ចិត្តឡើងបង្ហាញខ្លួន និងផ្ដល់បទសម្ភាសន៍តាមរយៈទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថា៖
«នាងពិតជាមានការសោកស្ដាយខ្លាំងណាស់ ដែលការសម្រេចចិត្តកែកុនមុខមាត់របស់នាង ខុសបច្ចេក ក៏មិនបានដូចបំណងប្រាថ្នា ជាេហតុធ្វើឲ្យនាងបាត់មុខពីសិល្បៈ មិនអាចទទួលការងារសម្ដែង និងពេលនេះមានបញ្ហាសុខភាព និងជម្ងឺបាក់ទឹកចិត្តទៀតផង»
មិនត្រឹមតែប៉ុនណោះ Tangmo ថែមទាំងនិយាយថា រយៈពេល១ឆ្នាំហើយ ដែលនាងគ្មានប្រាក់ចំណូល ហើយលុយដែលត្រូវចំណាយគឺសល់ពីមុន និងលុយរបស់គ្រួសារនាងផ្ដល់ឲ្យខ្លះផងដែរ។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែ Tangmo មានជម្ងឺបាក់ទឹកចិត្ត តែនាងនៅមានមនុស្សជាច្រើនផ្ដល់កម្លាំងចិត្តឲ្យនាង និងផ្ដល់ដំបូន្មានល្អៗអំពីជម្ងឺនេះ ដោយត្រូវប្រើរយៈពេលយូរ ហើយអ្នកដឹងនាំក៏នឹងទទួលយកការសម្ដែងរបស់នាង ប្រសិនបើយើងជាសះស្បើយពីជម្ងឺផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖



អត្ថបទដោយ៖ស៊ីវលី