Louis scott ប្រាប់អ្នកសារពត៌មានថាមានគំរោងយកកូនក្នុងពេលឆាប់ៗនេះហើយ!

តារាសម្តែងប្រុសលោក  Louis scott ដែលជាស្វាមីរបស់តារាសម្តែងស្រីនាង Noon Rami សម្រាប់ចំណងស្នេហ៍ក្រោយរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ គឺពិតជាផ្អែមល្ហែម មិនចាញ់ស្នេហាគ្រាដំបូងនោះទេ។ ហើយថ្មីៗនេះ ភរិយាជាទីស្រឡាញ់របស់លោកក៏បានរៀបចំ ខួបកំណើតជូនលោកយ៉ាងពិសេសផងដែរ។

នៅក្នុងបទសំភាសន៍កាលពីថ្មីៗនេះ លោកបានរៀបរាប់បកស្រាយអំពីជីវិតគូ ក្រោយបានរៀបអាពាហ៍ពិពាហ៍ជូនទៅដល់មហាជន ក៏ដូចជាបង្ហាញនូវអារម្មណ៍ដែលទទួលបានក្តីស្រលាញ់យ៉ាងពេញលេញពីភរិយារបស់លោក។​

មិនតែប៉ុណ្ណោះ លោកក៏បាននិយាយអំពីគំរោងរបស់លោក និងភរិយាអំពីការចង់បានកូន ដោយសារតែអ្នកទាំងពីរមានអាយុមិនតិចនោះទេ ហើយលោកបានបន្ថែមថា នឹងយកកូនក្នុងពេលឆាប់ៗនេះ នៅពេលដែលភរិយារបស់បញ្ចប់នូវការសម្តែងរឿងរបស់នាង៕