មានដំណឹងល្អហើយ! តារាសម្តែងប្រុសលោក Tawarit បានបង្ហាញនូវរូបភាពអេកូកូនរបស់ខ្លួនលើបណ្តាញសង្គម!

មានគូស្នេហ៍តារាប្រុសស្រីជាច្រើន សុទ្ធតែទទួលបានដំណឹងល្អៗ ដូចជាមានបុត្ររឺក៏ប្រសូត្របុត្រជាដើម ហើយកាលពីថ្មីៗតារាសម្តែងប្រុសរូបសង្ហាមួយរូបនេះ ក៏បានបង្ហាញនូវអារម្មណ៌សប្បាយរីករាយយ៉ាងខ្លាំងសម្រាប់ដំណឹងដ៏គួរអោយភ្ញាក់ផ្អើលគឺការដែលភរិយារបស់លោកកំពុងតែមានផ្ទៃពោះហើយ។

អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍មកជាច្រើនឆ្នាំដែរហើយ ប៉ុន្តែនៅតែមិនទាន់មានដំណឹងអ្វីទាក់ទងនឹងការមានបុត្រនឹងគេនោះទេ។ តាមពិតទៅ លោកធ្លាប់បានបាត់បង់កូន២ដងទៅហើយ នឹងជាមូលហេតុដែលធ្វើអោយរូបលោក និងភរិយាមានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំង ក៏ប៉ុន្តែលោកនៅតែជឿថា អ្នកទាំងពីរនៅតែមានសំណាងអាចមានកូននឹងគេ ហើយបំណងប្រាថ្នាមួយនេះក៏បានក្លាយជាការពិតហើយ៕