ចំណងស្នេហ៍រវាង Ken និងEsther ពិតជាផ្អែមល្ហែមមែន ប៉ុន្តែKen ជាមួយប្អូនៗខាងស្រីរិតតែជិតស្និតខ្លាំងថែមទៀត!

ស្នេហារវាងតារាប្រុសស្រីថៃមួយគូនេះ គឺពិតជាផ្អែមល្ហែមខ្លាំងហើយបើកចំហរជាសាធារណៈអស់រយៈពេលយូរមកហើយ។ តារាប្រុស Ken មិនត្រឹមយកបាននូវក្តីស្រឡាញ់ និងទឹកចិត្តពីគូស្នេហ៍របស់ខ្លួននោះទេ ថែមទាំងទទួលបានក្តីស្រឡាញ់រាប់អានយ៉ាងខ្លាំងពីប្អូនប្រុស និងប្អូនស្រីរបស់តួឯកស្រី Esther ថែមទៀតផង។

បន្ថែមពីលើនេះទៅទៀត លោក Ken និងប្អូនប្រុសរបស់ Esther ថែមទាំងមានចូលរួមនូវសកម្មភាពប្រគុំតន្ត្រីរួមគ្នាថែមទៀតផង នេះសបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេពិតជាជិតស្និតខ្លាំង ដូចគ្រួសារតែមួយរួចទៅហើយ៕