ក្រោយជួបគ្រោះថ្នាក់របួសជើង Krataersiam ឆ្លៀតពេលទៅកោះលំហែលអារម្មណ៍ដើម្បីបន្លប់ទុក្ខព្រួយ!

មួយរយៈពេលមុន តារាចម្រៀងស្រីរាងស៊ិចស៊ីនាង Krataersiam​ បានរអិលដួលនៅពេលកំពុងថត MV ចម្រៀងរបស់នាង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជាបន្ទាន់។

គ្រោះថ្នាក់នេះបានធ្វើអោយតារាចម្រៀងមួយរូបនេះ ខកខានមិនអាចថតបន្តបាន ហើយថ្មីៗនេះនាងក៏បានឆ្លៀតពេលនេះសម្រាក និងបានទៅបន្ធូរអារម្មណ៍ និងស្រូបយកខ្យល់បរិសុទ្ធនៅលើកោះដើម្បីអោយអារម្មណ៍របស់នាងធូរស្រាល៕