ភ្នំពេញ៖ នៅប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុករបស់ អ្នកដឹកនាំរឿងល្បីល្បាញមួយរូប គឺលោក កៅ សីហា បានបង្ហោះរូបភាពពីរសន្លឹករំលឹកអនុសាវរីយ៍ កាលពី១០ឆ្នាំមុន។
ដោយក្នុងនោះ សង្គេតឃើញមានរូបតារាសម្ដែង និងជាពីធីការិនី នៅក្នុងកម្មវិធី 3Fun មួយរូបដែលឥឡូវកញ្ញាកំពុងទទួលបាន ប្រជាប្រិយភាព និងការគាំទ្រគួរឲ្យកត់សម្គាល់ គឺ កញ្ញា វ៉ាន់ សំណាង ដែលគ្រប់គ្នាស្គាល់ថា ជា ផេន ខេក ដែលតារារូបនេះ មានភាពប៉ិនប្រសប់ កំប្លុកកំប្លែង វោហាសព្ទ័មិនចេះរីងស្ងួត។
យ៉ាងណាមិញ ទស្សនិកជន និងហ្វេនៗភាគច្រើនបានស្គាល់ តារារូបនេះជាមួយនឹងរូបសម្រស់នាពេលបច្ចុប្បន្ន ស្រស់ស្អាតសាច់ទ្រលុកទ្រលន់ សខ្ចី ក្រោយពីបានកែកុនហើយតែប៉ុណ្ណោះ ដោយឡែកសូមបង្វែអារម្មណ៍ទស្សនិកជនទាំងអស់គ្នាងាកមើលរូបរាង និងសម្រស់កាលពី១០ឆ្នាំមុនរបស់នាង វិញគឺថាមានសភាព ខ្មៅស្រអែម មាឌតូចល្មម មុខមាត់នៅជាបុរស និងមានសក់ខ្លីផងដែរ៕
ដើម្បីដឹងច្បាស់ កាលពីតារារូបនេះមិនទាន់ផ្លាស់ប្តូររូបរាង និងនៅជាបុរសមានការខុសប្លែកយ៉ាងណានោះ?
សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖