ក្លាយទៅជាតារាស្រី Hot នៅលើអនឡាយ លំដាប់ជួរមុខក្នុងសិល្បៈជាការស្រេច សម្រាប់តារាសម្ដែងស្រី Mai Davika បន្ទាប់ចំនួនអ្នកឡាយក្នុង IG ផ្ទាល់ខ្លួន @davikah មានអ្នកតាមដានទូទាំងប្រទេសឡើងដល់ 12លាននាក់

ដោយថ្មីៗនេះអ្នកការសែតបានឆ្លៀតឪកាសជួបនិង Mai នៅក្នុងមក្មវិធីមួយនិងសួរពីរភាពស៊ិចស៊ីតាមដែលពោលខាងដើម ព្រមទាំងបញ្ជាក់ពីពាក្យចចាមរ៉ាមថានាងជា “តារាឆ្កួតនិងការសម្រកទម្ងន់” អោយហ្វេនៗបាត់សង្ស័យទៀតផង
“អគុណចាដែលបានគាំទ្រនិងតាមដានរហូតមក (ញញឹម) តែការពិតទៅភាគច្រើនចូលចិត្តអាវខ្លីៗ តែមួយចំនួនធំរូបដែលទទួលបានការឡាយច្រើនដល់លានគឺជារូបទៅដើរលេងនៅសមុទ្រទាំងអស់និង ព្រោះអាវវាចេះតែ hot ឡើងជាលំដាប់ តែបើសួរថាមានអាវឆ្មាអាចតូចច្រើនទេ អើ…..គឺភាគច្រើនតែម្ដងចា សុទ្ធតែអាវខ្លីៗទាំងអស់ (សើច) បង Ter គាត់ក៏មិនបានថាអីដែរ មិនដែលថាអ្វីអោយទាល់តែសោះ ល្អៗៗៗ”
“តាមពិតទៅ មិនមែនចង់អោយគ្រប់គ្នាចាប់អារម្មណ៍អ្វីរឿងតួលេខ ថាត្រូវប៉ុន្មានៗ ឬត្រូវមានអ្នកឡាយច្រើនជាងអ្នកណា ត្រង់និងវាមិនសំខាន់ទេ វាសំខាន់ត្រង់ថាមានអ្នកស្រលាញ់ Mai កើតឡើងទេនោះជាអ្វីដែល Maiសប្បាយចិត្តហើយ”
“ចំណែកឯការស្គមនោះវិញគឺខ្ញុំគ្មានបំណងនិងអោយវាស្គមឬចង់សម្រកទម្ងន់អ្វីនោះទេ ធ្វើយ៉ាងម៉ិចបើមនុស្សរាងតែប៉ុណ្ណឹងហើយ (សើច)”
អត្ថបទដោយ : នីត្តា












